រុមបាតុករប៉ះទង្គិចគ្នាយ៉ាងខ្លំាងក្លាយជាមួយមន្រ្តីប៉ូលិសនៅថ្ងៃបុណ្យគ្រឹស្មាស

ហុងកុង៖ ក្តីសង្ឃឹមសម្រាប់បុណ្យណូអែលដែលមានសន្តិភាព ត្រូវបានបំផ្លាញនៅទីក្រុងហុងកុង កាលពីថ្ងៃអង្គារម្សិលមិញ ក្រោយប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមអ្នកតវ៉ាបានដុតបំផ្លាញនៅទីតាំងផ្សេងៗនៅទូទាំងទីក្រុង ។

ហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅតាមផ្សារទំនើប និងតំបន់ទេសចរណ៍ដ៏មមាញឹក ដើម្បីឆ្លើយតបនឹងការអំពាវនាវតាមអ៊ីនធើណេត ក្នុងការបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាទាមទារលទ្ធិប្រជាធិបតេយ្យប្រសើរឡើង ។ ក្រុមអ្នកតវ៉ានិយាយថា ពួកគេនឹងមិនចុះចាញ់នោះទេ លុះត្រារដ្ឋាភិបាលឆ្លើយតបតាមការទាមទារផ្នែកនយោបាយរបស់ពួកគេ ដែលរួមមានសិទ្ធិបោះឆ្នោតជាសកល និង ការស៊ើបអង្កេតដោយឯករាជ្យលើអំពើព្រៃផ្សៃរបស់ប៉ូលិស ។

គួរបញ្ជាក់ថា ចលនាប្រឆាំងរដ្ឋាភិបាលនៅហុងកុង ដែលបង្កឡើងដោយច្បាប់បត្យាប័នដ៏ចម្រូងចម្រាសនោះ បានឈានចូលដល់ខែទី៧ហើយ ហើយមិនមានសញ្ញាធូរស្បើយឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner