អភិបាលខេត្តកំពង់ចាម នាំយកអំណោយអាវរងាររបស់សម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម
អត្ថបទដោយ៖
ធី ដា
កំពង់ចាម ៖ ចាស់ជរាគ្មានទីពឹង និងកម្លាំងប្រជាការពារភូមិ នៅក្រុងកំពង់ចាមប្រមាណ ៥៥០នាក់ បានទទួលបានអំណោយអាវរងារ និងអំណោយផ្សេងៗទៀត ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ធ្នូ ២០២១នេះ ។
ឯកឧត្តម គណៈអធិបតី បានថ្លែងថា អំណោយដែលបានផ្តល់ជូននាពេលនេះ ជាការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីដែលតែងមានការព្រួយបារម្មណ៍ពីសវត្ថិភាពអាយុជីវិតប្រជាជនយើង ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕