អាជ្ញាធរស្រុកកំពង់ត្រាច កោតសរសើរដល់មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ដែលបានសហការចុះបង្ក្រាបបទល្មើស

ខេត្តកំពត ៖ អភិបាល ស្រុកកំពង់ត្រាច លោក អូន ខន បានកោតសសើរដល់កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញជលផលខេត្ត កំពត បានសហការគ្នា ល្អប្រសើរ ក្នុងការចុះទប់ស្កាត់បទល្មើសនិងបង្ក្រាបបទល្មើ សផ្សេងៗ នៅក្នុងមូលដ្ឋានស្រុកកំពង់ ត្រាច ចាក់ស្ដែង ដូចជាបទល្មើស ប្រើប្រាស់ ឧបករណ៍ ឆក់ខុសច្បាប់ ។

លោក អភិបាលស្រុកបានថ្លែងបែបនេះ ក្នុងពិធីដុតកម្ទេច ឧបករណ៍នេសាទឆក់ខុសច្បាប់ ចំនួន 25គ្រឿង នារសៀលថ្ងៃទី1 ខែធ្នូ ឆ្នាំ2021 នៅចំណុច តារាងបាល់ទាត់ ស្រុកកំពង់ត្រាច ។

លោក អភិបាលស្រុក ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុ កកំពង់ត្រាចយើង ទាំងអស់គ្នា ចូលរួមទប់ស្កាត់ និង បង្ក្រាបបទល្មើស ពិសេសជាងនេះទៅទៀត សូមបងប្អូន ប្រជាពល រដ្ឋ មេត្តាកុំប្រើប្រាស់ ឧបករណ៍ នេសាទខុសច្បាប់ នាំឱ្យយើងមានទោស ។

លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត មានប្រសាសន៍ថា លោកសប្បាយចិត្តណាស់ ដោយឃើញ កម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញ សហការគ្នាបានល្អ ក្នុងការចុះបង្ក្រាបបទល្មើស ។

លោក សូរ សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា បទល្មើសនេសាទនៅខេត្តកំពត មន្ត្រីជំនាញយើង បង្ក្រាបបានជាបន្តបន្ទាប់ ហើយយើងក៏បានដុតកម្ទេចចោល នៅតាមបណ្ដាស្រុក មួយចំនួនផងដែរ សម្រាប់ថ្ងៃនេះយើងដុតនៅស្រុកកំពង់ត្រាច និងនៅស្រុកអង្គរជ័យ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner