មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ និងស័ង្កសី ជូនប្រជាពលរដ្ឋក្រីក្រ

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារមានសមាជិក ១២នាក់ រស់នៅក្នុងខ្ទមកំសត់ដំបូលប្រក់ស្លឹកធ្លុះធ្លាយ តូចចង្អៀត រស់នៅភូមិជីអោក ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលអំណោយពី ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែធ្នូឆ្នាំ២០២១ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន ដឹកនាំសហការី អជ្ញាធរដែនដីនាំយកនូវសម្ភារៈស្បៀងអាហារ ថវិកា និងស័ង្កសី ជាអំណោយរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតស្បៀងអាហារ ការហូបចុកប្រចាំថ្ងៃ មានថវិកាជាង មួយលានរៀល ស័ង្កសី ៥០សន្លឹក អង្ករ ១០០គីឡូក្រាម មីជាតិពីរកេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ មុង ភួយកន្ទេល ខ្នើយ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ។

ឧត្ដមសេនីយ៍ ទោសោម ស៊ុន បានឲ្យដឹងថា លោកតា ញ៉េម ផេន អាយុ ៦១ឆ្នាំ ភរិយាឈ្មោះ ឃិន ធឿន អាយុ ៦០ឆ្នំា មានមុខរបរស៊ីឈ្នួលបាញ់ថ្នាំស្រូវ បច្ចុប្បន្នធ្លាក់ខ្លួនមានជំងឺ មានកូន ១០នាក់ រស់នៅក្នុងបន្ទុក ៦នាក់ និងចៅ ៤នាក់ ដែលមានជីវភាពលំបាកខ្វះខាត និងបានណែនាំសំណូមពរអាជ្ញាធរដែនដី ជួយចាត់ចែងនិងយកថវិកានិងស័ង្កសី ជួយជួសជុលជម្រកស្នាក់នៅឲ្យបានសមរម្យផង ។

លោកតា ញ៉េម ផេន និងក្រុមគ្រួសារមានចិត្តរំភើបរីករាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានទទួល អំណោយ ស្បៀងអាហារថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗ នឹងគោរពថ្លែងអំណរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដីនិង សូមគោរពជូនពរ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលះ និង បដិភានៈ កុំបី ឃ្លៀង ឃ្លាត ឡើយ ។ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner