សម្តេចតេជោ ហ៊ុន សែន៖ ចំណូលថវិការជាតិនឹងមានការកើនឡើង បន្ទាប់ពីយើងបើកប្រទេសឡើងវិញ និងក្រោយពីយើងរងគ្រោះដោយសារកូវីដ១៩កន្លងទៅ

ព្រះសីហនុ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ចំណូលថវិការជាតិរបស់យើងនឹងកើនឡើង បន្ទាប់ពីបើកប្រទេសឡើងវិញ។

សម្តេចតេជោ បានថ្លែងថា បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង៨៨ភាគរយ នៃប្រជាជនសរុប បានធ្វើឱ្យកម្ពុជា បានបើកប្រទេសឡើងវិញ។ សម្តេច បញ្ជាក់ថា ការបើកប្រទេសនេះ បានជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ចំណូលប្រជាពលរដ្ឋកើនឡើង ក្រោយពីរងគ្រោះដោយសារកូវីដ១៩កន្លងទៅ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការសោកស្តាយផងដែរថា ប្រសិនបើគ្មានកូវីដ១៩ទេ យើងមានគម្រោងកសាងច្រើនណាស់ ជាពិសេសខេត្តសៀមរាប។ តែទោះយ៉ាងណា សម្តេចតេជោ បានប្រាប់ប្រជាពលរដ្ឋថា គ្រាន់តែរាជរដ្ឋាភិបាលចំណាយលុយយកទៅប្រយុទ្ធនឹងកូវីដ១៩ រហូតដល់ជាង ២ពាន់លានដុល្លា បើគ្មានកូវីដ១៩ទេ ចំនួនថវិកាដែលយើងសន្សំ គឺប្រហែល៥ពាន់លានដុល្លាបាត់ទៅហើយ។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញឆន្ទះថា នឹងខិតបន្តកសាងបន្តទៀត ដើម្បីផលប្រយោជន៍ធំ គឺប្រជាពលរដ្ឋ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner