សម្តេចតេជោ ហ៊ុន សែន៖ នៅភ្នំពេញ KTV បានបើកអស់ហើយ តាមបណ្តារខេត្ត ក៏ចាប់ផ្តើមបើកដែរ
ព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រុងចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិ សម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មកដល់ពេលនេះ ខារ៉ាអូខេ បានបើកអស់ហើយនៅភ្នំពេញ និងតាមបណ្តាលខេត្ត ក៏ចាប់ផ្តើមបើកដែរ ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា មកដល់ពេលនេះបែបបើកអស់ហើយខារ៉ាអូខេ នៅភ្នំពេញ នៅព្រះសីហនុ មិនទាន់បើកខារ៉ាអូខេទេ តែនៅភ្នំពេញបើកបានជាង ៧០ខារ៉ាអូខេ គិតត្រឹមយប់ម្សិលមិញ តែនៅសៀមរាបបើកហើយឆេះ តែខ្ញុំមិនដែលស្គាល់ខារ៉ាអូខេសោះ មើលមានអ្នកណាស្មគ្រ័ចិត្តនាំទៅបានទេ ធ្វើជាអ្នកធំពិបាកណាស់ទៅណា ក៏ពិបាកមានតែសង្ងំនៅក្នុងផ្ទះទៅ។តែមានគេនៅតែចង់ធ្វើជានាយករដ្ឋមន្រ្តី ទោះបីជាត្រឹមនាយករដ្ឋមន្រ្តីហ្វេសបុក ក៏នៅតែប្រឹងធ្វើដែរ៕ ដោយ វណ្ណលុក