ខេត្តព្រះសីហនុ មានទេសចរ ទៅទស្សនាច្រើននាំមុខគេ បន្ទាប់មកខេត្តសៀមរាប

ព្រះសីហនុ៖ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ខ្សែ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ បាននាំមុខគេ ដែលមានទេសចរទៅទស្សនាច្រើនជាងគេ ចាប់តំាងពីថ្ងៃភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះ បន្ទាប់មកខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងជាប្រទេសក្រ យើងនិយាយច្រើនក៏ពិបាក ហើយបើយើងមិននិយាយ ក៏វាមិនកើត ខេត្តព្រះសីហនុ ជាការខិតខំរបស់យើងទាំងថ្នាក់ជាតិ រហូតដល់ពលរដ្ឋ ហើយខ្ញុំមើលតួលេខពី ក្រសួងទេសចរណ៍ តាំងពីថ្ងៃភ្ជុំ មកដល់ពេលនេះ គឺខេត្តព្រះសីហនុ បាននាំមុខគេ ក្នុងការទទួលទេសចរណ៍ ខេត្តទី២ គឺខេត្តសៀមរាប ដែលមិននេះថមថយ ដោយសារទេសចរ ទៅលេងច្រើន ហើយពួកគេ នឹងបន្តមកលេងខេត្តនេះទៀតមកមើលការសាងសង់ស្អាតៗ ដែលកើនចេញពីខ្មែរអាចធ្វើបាន៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner