ចាស់ ជរា ៨០នាក់ ទទួលអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
រាជធានី ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែល ជា ជន ចាស់ជរា និង មាន ជីវភាព ក្រីក្រចំនួន ៨០ នាក់នៅ ខណ្ឌ ច្បារ អំពៅរាជធានី ភ្នំពេញ ទទួល បាន អំណោយ ជា ភួយ អាវ រងា ពី សម្ដេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃ កម្ពុជា និង សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន តាម រយៈ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ។
អំណោយ របស់ សម្ដេច តេ ជោ ហ៊ុន សែន និង សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ត្រូវ បាន លោក ចេ ង មុនី រ៉ា អភិបាល ខណ្ឌ ច្បារ អំពៅ រៀបចំ ពិធី ប្រគល់ ជូន ពួក គាត់ នៅ ព្រឹក ថ្ងៃ ទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះ រួម មាន ម្នាក់ ៗ ទទួល បាន ថវិកា ចំនួន ៥០,០០០ រៀល និង ឃិ ត មួយ កញ្ចប់ ក្នុង នោះ មាន ភួយ ០១, អាវ រងា ០១ និង ក្រមា ០១ ។
តាម រយៈ កាយវិការ ដ៏ ល្អ ប្រពៃ នេះ សបញ្ជាក់ ឲ្យ ឃើញ ថា សម្ដេច តេ ជោ ហ៊ុន សែន និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា បាន គិតគូរ យ៉ាង យកចិត្តទុកដាក់ បំផុត អំពី សុខទុក្ខ របស់ ប្រជាពលរដ្ឋ ក្នុង ក្រប ខណ្ឌ ទូ ទាំង ប្រទេស និង ក្នុង ក្រប ខណ្ឌ រាជធានី ភ្នំពេញ តាម រយៈ លោក ឃួ ង ស្រេង ដែល សម្ដេច ទាំង ទ្វេរ បាន តែងតែ រួមសុខ រួមទុក្ខ ជា
ដរាប ។
ជា ពិសេស ដោយសារ ការ ព្យាករ អាកាសធាតុ ឃើញ ថា សីតុណ្ហភាព ចុះ ត្រជាក់ ចាប់ពី ពេល នេះ រហូត ដល់ អំឡុង ខែកុម្ភៈ ឆ្នាំ ២០២២ ដូច្នេះ សម្ដេច តេ ជោ ហ៊ុន សែន បាន ប្រគល់ ដោយ ផ្ទាល់ នូវ សម្ភារៈ ដូច ខាងលើ មក អភិបាល រាជធានី ភ្នំពេញ ដើម្បី ចែក ជូន ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាត ជា ពិសេស ចាស់ជរា ដែល អាច នឹង ប៉ះពាល់ ដល់ សុខភាព ពេល អាកាសធាតុ ចុះ ត្រជាក់ ។
ក្នុង ឱកាស នោះ លោក ចេ ង មុនី រ៉ា បាន នាំ នូវ ប្រសាសន៍ សួរសុខទុក្ខ និង ផ្ដាំផ្ញើ សេចក្ដី នឹករលឹក ចំពោះ ប្រជាពលរដ្ឋ និង ពុក ម៉ែ អ៊ុ ពូ មីង ដែល ជា ចាស់ជរា ជា បុព្វបុរស នៃ ក្មេង ជំនាន់ ក្រោយ ពី សំណាក់ សម្ដេច តេ ជោ ហ៊ុន សែន និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុ ន រ៉ា នី ហ៊ុន សែន និង លោក ឃួ ង ស្រេង និង លោកស្រី ដែល សូម គោរព ជូនពរ ប្រជាពលរដ្ឋ សូម ជួប តែ សេចក្ដីសុខ សុភ មង្គល ក្នុង ក្រុម គ្រួសារ ជា ពិសេស ចូលរួម អនុវត្ត វិធានការ ៣ កុំ ៣ ការពារ និង វិធាន សុខាភិបាល ផ្សេង ៗ ទៀត ដើម្បី ការពារ ខ្លួន ពី ជំងឺឆ្លង កាច សាហាវ កូ វី ដ -១៩ ផង ដែរ ៕ សណ្តោស-ប៊ុនធី