ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ

ខេត្តតាកែវ ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំសហការី និងក្រុមការងារ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសពលោកវរសេនីយ៍ឯក គឹម វណ្ណា អត្តលេខៈ១៥៩០៩ ឋានៈនាយរងការិយាល័យអក្សរសម្ងាត់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយ(រោគាពាធ) ព្រមទាំងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀល) ថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ៥០០.០០០៛ (ហាសិបម៉ឺនរៀល) ថវិកាលោកឧត្តមសេនីយ៍ឯក ស៊ា មួយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ ក្រសួងមហាផ្ទៃ ចូលរួមបុណ្យសពចំនួន៥០០,០០០៛ (ហាសិបម៉ឺនរៀល) ដោយឡែកថវិកាក្នុងផែនការងារសេនាធិការចំនួន ៨០០,០០០៛(ប៉ែតសិបម៉ឺនរៀល) ប្រគល់ជូន លោកស្រី កែវ សុផាត ត្រូវជាភរិយានៃសព ស្ថិតនៅភូមិត្រពាំងលាក់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមក មានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner