គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ប្រមាណ ៣៤០ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក

អត្ថបទដោយ៖
AMS OneMinute

គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការវិនិយោគប្រាក់ប្រមាណ ៣៤០ពាន់លានដុល្លារក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុនៅជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន។

សហភាពអឺរ៉ុបចាត់ទុកការផ្ដល់ហិរញ្ញប្បទានរបស់ចិន ក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ថាគ្មានអំណោយផល គ្មានតម្លាភាព និងធ្វើឱ្យប្រទេសក្រីក្រ ជាពិសេសនៅទ្វីបអាហ្វ្រិក កាន់តែពឹងផ្អែកលើចិនតាមរយៈការជំពាក់បំណុល។

សហភាពអឺរ៉ុបនិយាយថា ពួកគេនឹងធានាថាសហគមន៍មូលដ្ឋានទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងមិនសូវមានហានិភ័យក្នុងការវិនិយោគ។

ថវិការរបស់សហភាពអឺរ៉ុបក្នុងទម្រង់ជាជំនួយក្ដី កម្ចី ឬការធានាក្ដី នឹងមកពីស្ថាប័ននានារបស់សហភាពអឺរ៉ុប រដ្ឋាភិបាលសមាជិក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍របស់សមាជិក ហើយនឹងត្រូវបានផ្តល់ជូន “ក្រោមលក្ខខណ្ឌត្រឹមត្រូវ និងអំណោយផល” ដើម្បីកុំឱ្យរដ្ឋាភិបាលប្រទេសទីបីមានបញ្ហាបំណុល។

ប្រភព៖ Reuters

ads banner