ប្រធានាធិបតីចិនថ្វាយសារលិខិតរំលែកទុក្ខការយាងចូលទីវង្គតសម្តេចក្រុមព្រះ (Video Inside)

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្វាយសារលិខិតមួយរំលែកមរណទុក្ខចំពោះការយាងចូលទីវង្គតរបស់ ព្រះរាមព្រះមហាក្សត្រ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានយាងចូលទីវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា ក្នុង ប្រទេសបារាំងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយព្រះជរាពាធ។

ផេក Royal Du Cambodge បានបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសចិន នៅថ្ងៃទី១ធ្នូ បានថ្វាយសារលិខិត ចំពោះព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ដើម្បីចូលរួមរំលែកនូវព្រះ មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងចូលទិវង្គតនៃសម្តេចក្រុមព្រះ។ ព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ត្រូវគេបញ្ជាក់ថា នឹងយាងដង្ហែពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ ហើយ ។ 

សេចក្តីរាយការណ៍ពីអ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ព្រះសព សម្តេចក្រុម នឹងដង្ហែពីប្រទេសបារាំង តាមយន្តហោះពិសេស មកដល់កម្ពុជា នៅថ្ងៃអាទិត្យទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner