ការនាំអង្ករចេញធ្លាក់ចុះដោយសារឧបសគ្គនៃតម្លៃការដឹកជញ្ជូន និងកង្វះទូរកុងតេន័រ (Video Inside)
ការនាំចេញអង្ករបានបន្តធ្លាក់ចុះដោយសារឧបសគ្គនៃតម្លៃការដឹកជញ្ជូននិងកង្វះទូរកុងតេន័រ។ យោងតាមក្រ សួងកសិកម្ម កម្ពុជា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ បាននាំចេញអង្ករចំនួន៥៣ម៉ឺន២ពាន់១៧៩តោន ដែល ថយចុះចំនួន ៦ម៉ឺន ៨ពាន់៨៦៦តោន បើប្រៀបធៀបនឹងបរិមាណនាំចេញក្នុង រយៈពេល១១ខែឆ្នាំ២០២០។
របាយការណ៍ក្រសួង កសិកម្មបានបន្ទោសថាការថយចុះ -១១,៤៦% នៃការនាំចេញបើប្រៀបធៀបនឹងឆ្នាំកន្លង ទៅនោះ គឺដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដងផង និងការជួបប្រទះ បញ្ហានូវកង្វះទូរកុងតេន័រថែមទៀត។
យោងតាមរបាយការណ៍ដដែល ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១១ខែនេះ រួមមានប្រទេសចិន, ប្រទេសក្នុងអាស៊ាន, ប្រទេសចំនួន២២នៅទ្វីបអឺរ៉ុប និងប្រទេស ផ្សេងទៀតចំនួន២៣នៅលើសកលលោក ៕