ការប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តយ៉ាងផុសផុល (Video Inside)

ការគាំទ្រប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលប្រកាសគាំទ្រលោកហ៊ុនម៉ាណែតជាបេក្ខភាពនាយក រដ្ឋមន្ត្រី បានបន្តថែមទៀតនៅថ្ងៃទៅ៣ធ្នូនេះ។

ការប្រកាសគាំទ្រដ៏ច្រើនលើសលុបដូចទឹកបាក់ទំនប់នេះ ថែម ទាំងបានរំលេចការកោតសរសើរថា «លោកហ៊ុនម៉ាណែតគឺជាយុវជននិងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាពនិងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌និងសីលធម៌ល្អដែលទទួលបានការ កោតសរសើរ, ការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅនិងមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ ដែលមាន ជំនឿជឿជាក់យ៉ាងមុតមាំថាលោកហ៊ុនម៉ាណែតពិតជាឥស្សរជនដែលសក្តិសមបំផុតជាអនាគតនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា»។

កាលពីម្សិលមិញតំណាងកងកម្លាំងប្រដាប់អាវុធ, ស្ថាប័ន, រដ្ឋមន្ត្រីតាមបណ្តាក្រសួង និងតំណាងតាមបណ្តាអង្គ ភាពនានា បានធ្វើលិខិតរៀងៗខ្លួនដាច់ដោយឡែកបញ្ជាក់នូវជំហរ គាំទ្រប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន និងនៅថ្ងៃសុក្រនេះទៀត លិខិតប្រកាសគាំទ្រជាច្រើនទៀតត្រូវ បានគេឃើញបង្ហោះតាមបណ្តាញសង្គមនិងតាម ការផ្សាយព័ត៌មាននានានៅក្នុងស្រុក។ ក្នុងញ្ញត្តិគាំទ្រមួយរបស់ស្ថាប័នរដ្ឋសភា, លិខិតបានសរសេរលោក « ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរ ដ៏ឆ្នើមមួយរូបដែលបានសិក្សារៀនសូត្រជ្រៅជ្រះខ្ពង់ខ្ពស់ មានសមត្ថភាពនិងទេព កោសល្យខ្ពស់ព្រមទាំងមានគុណធម៌និងសិលធម៌ដ៏ល្អ ហើយទទួលបាននូវការកោតសរសើរនិងការគោរពស្រ ឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់, មានមនសិការស្នេហាជាតិ, សាសនា, ព្រះមហាក្សត្រ ដោយបានតំកល់ទុកឧត្តមប្រយោជន៍ជាតិជាធំ អាចរក្សាការពារបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដីជួនជាតិមាតុភូមិនិងប្រជាជន»។ 

លោកហ៊ុន ម៉ា ណែតគឺជាកូនខ្មែរលើកដំបូងដែលប្រឡងចេញពីសាលាថ្នាក់បណ្ឌិតយោធាអាមេរិកនៅ West Point ឆ្នាំ១៩៩៩។ ក្រៅពីសញ្ញាប័ត្រផ្នែកយោធាពីក្រៅប្រទេស, លោកហ៊ុនម៉ាណែត ធ្លាប់បានទទួលសញ្ញាប័ត្រ Master of Arts ក្នុងវិស័យសេដ្ឋកិច្ចពីសកលវិទ្យាល័យញូយ៉កក្នុងឆ្នាំ២០០២, និងនៅក្នុងឆ្នាំ២០០៨ លោកបាន ទទួលសញ្ញាប័ត្រ PhD in Economics ពីសកលវិទ្យាល័យ Bristol នៃប្រទេសអង់ គ្លេសក្នុងឆ្នាំ២០០៨។  

នៅថ្ងៃទី៣ធ្នូនេះផងទៀត លិខិតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះប្រសាសន៍សម្តេចតេជោដែលគាំទ្របេក្ខភាព លោកហ៊ុនម៉ាណែតនោះ ក៏រួមមានអ្នកតំណាងរាស្ត្រនានានៃគណប​ក្សប្រជាជនកម្ពុជា, បណ្តាឧកញានិងអ្នកធ្វើ ពាណិជ្ជកម្មទាំងឡាយក្នុងប្រទេស, ក្រុមអតីតយុវជនស្ម័គ្រចិត្តបំរើកងទ័ព, បណ្តារដ្ឋលេខាធិការក្នុងជួររាជរដ្ឋា ភិបាល, ថ្នាក់ដឹកនាំសកលវិទ្យាល័យ ការពារជាតិ, មេបញ្ជាការនិងមេបញ្ជាការរងតាមយោធភូមិភាគនិងសឹករង, បណ្តាក្រុមហ៊ុន, សមាគមឯកជននានាជាច្រើនទៀត បានបញ្ជាក់នូវការគាំទ្រប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ដែលគាំទ្រលោកហ៊ុនម៉ាណែត​ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការចូលរួមក្នុងបោះឆ្នោតប្រកួតប្រជែងជាមួយនឹង បេក្ខជននានាដទៃទៀតក្នុងប្រទេសកម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner