នគរបាល ខណ្ឌ សែន សុខ បញ្ជូន ខ្លួន ជនសង្ស័យ ៤នាក់ ទៅ តុលាកា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ ត្រូវបាន នគរបាល ខ ណ្ឌ សែន សុខ បញ្ជូន ខ្លួន ទៅ តុលាកា ដើម្បី ឲ្យ ព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ ក្នុង សំណុំរឿង បទល្មើស ពាក់ព័ន្ធ ករណីករក្សាទុក គ្រឿងញៀន ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យ ទាំង ៤នាក់ ពាក់ពន្ធ័ករណីរក្សាទុក គ្រឿងញៀន សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពី កម្លាំង ជំនាញ ប៉ុស្តិ៍ បង្ក្រាប ចាប់ខ្លួនបាន នាំទៅ សាក សួរ នៅ ផ្នែក ជំនាញ តាម នីតិវិធី រហូតដល់ ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ នេះ ត្រូវបាន បញ្ជូន ខ្លួន ទៅ តុលាកា ចាត់ការ បន្ត តាមនិតិវិធី៕
