ពិតជាសាហាវណាស់!!តៃកុងវ័យក្មេងបើករថយន្តម៉ាស្ដារលឿនដូចហោះទៅបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ជាច្រើនជំុផ្លោងទៅបោករថយន្តមួយគ្រឿងធ្វើឲ្យបុរសម្នាក់របួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាស្ដារលឿនដូចហោះជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបើកឆ្លងផ្លូវក្រឡាប់ជាច្រើនជុំផ្លោងទៅបោកនិងរថយន្តlexus300 មួយគ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវ ធ្វើឲ្យម្ចាស់កង់បីរបួសបាក់ជើងខាង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ១០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចមុខក្លឹបកំសាន្ត ហ្សូក តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2HR-4362ឆ្លងពីផ្លូវម្ខាងមកផ្លូវម្ខាងទៀតក្នុងទិសដៅត្បូងជើងខណះមកដល់កន្លែងកើតហេតុខាងលើក៍មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាស្ដារ ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-9885បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះបុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹងបណ្ដាលឱ្យក្រឡាប់ជាច្រើនជុំរួចផ្លោងទៅទៅបោកនិងរថយន្ត lexus 300 មួយគ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវចំផ្នែកខាងក្រោយខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ចំណែកម្ចាស់ម៉ូតូកង់បី រងរបួសបាក់ជើងម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។រីឯរថយន្តនិងម៉ូតូកង់បីខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner