សេតវិមានបានប្រកាសថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង

អត្ថបទដោយ៖
AMS OneMinute

សេតវិមានបានប្រកាសថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ដោយសារការរំលោភសិទ្ធមនុស្សដ៏ឃោរឃៅរបស់ចិន។

ស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនបាននិយាយថាពហិការនេះគឺជា “ឧបាយកលនយោបាយ” ព្រោះគ្មានការអញ្ជើញអ្នកនយោបាយអាមេរិកណាមួយទេ។

ក្រុមអ្នកវិភាគយល់ឃើញថា ការប្រកាសពហិការការទូតនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែតានតឹង ហើយធ្លាក់ដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប្រភព៖ Reuters

ads banner