សមាជិកសភាគណបក្សជាតិអូស្ត្រាលី George Christensen ដែលជា ផ្នែកមួយគណបក្សកាន់អំណាច ត្រូវបានរងការថ្កោលទោស

អត្ថបទដោយ៖
AMS OneMinute

សមាជិកសភាគណបក្សជាតិអូស្ត្រាលី George Christensen ដែលជា ផ្នែកមួយគណបក្សកាន់អំណាច ត្រូវបានរងការថ្កោលទោសក្រោយពីពេលដែលលោកបានធ្វើ ការប្រដូចវិធានការកូវីដ១៩នៅតាមបណ្ដារដ្ឋ និងដែនដីមួយចំនួននៅអូស្ត្រាលីទៅនឹងរបប ប៉ុល ពត របប ណាហ្ស៊ីអាល្លឺម៉ង់ របបលោក ម៉ៅ សេទុង និងរបបលោក ចូសេហ្វស្តាលីន។

កាលពីសប្ដាហ៍មុន លោក Alex Jones សមាជិកសភាមួយរូបអំពាវនាវឱ្យមនុស្សជុំវិញពិភពលោក ធ្វើបាតុកម្មនៅតាមស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងតវ៉ា ដើម្បីសេរីភាពប្រជាជនអូស្ត្រាលី ដោយសារតែវិធានការតឹងតែងពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ១៩។

ប្រភព៖ ABC News

ads banner