ចៅក្រមភាគច្រើននៃអង្គបុរេជំនុះជម្រះបានបញ្ជាក់ពីការលើកលែងការចោទ ប្រកាន់ក្នុងបណ្តឹងឧទ្ធរណ៍លើ លោក អោ អាន ត្រូវបានបញ្ជាក់នៅបណ្តឹង
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមមេធាវីការពារក្តី លោក អោ អានបានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានអោយដឹងថា ចៅក្រមភាគច្រើននៃអង្គបុរេជំនុះជម្រះបានបញ្ជាក់ពីការលើកលែងការចោទ ប្រកាន់ក្នុងបណ្តឹងឧទ្ធរណ៍លើ លោក អោ អាន ត្រូវបានបញ្ជាក់នៅបណ្តឹង។ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ អង្គបុរេជំនុំជិះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីសម្រេចរបស់ខ្លួនលើបណ្តឹងឧទ្ធរណ៍របស់ភាគីនានាជំទាស់នឹងដីកាដំណោះស្រាយពីរផ្ទុយគ្នាដែលចេញដោយសហចៅក្រមស៊ើបអង្កេត ។
ថ្ងៃនេះ សម្លេងភាគច្រើននៃចៅក្រម (ចៅក្រមបីរូប) នៃអង្គបុរេជំនុំជម្រះ បានទទួលយកនូវទឡឺករណ៍ដែល ក្រុមមេធាវីការពារក្តីបានលើកឡើងថាសំណុំរឿងនេះគួរតែត្រូវលើកលែងការចោទប្រកាន់ដោយសារកង្វះ យុត្តាធិការបុគ្គល។ ចៅក្រមភាគច្រើន បានរកឃើញថា អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមនោះទេ ហេតុដូច្នេះសំណុំរឿង នេះមិនត្រូវបញ្ជូនទៅជំនុំជម្រះនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឡើយ។
លើសពីនេះ ចៅក្រមទាំងប្រាំ(៥)រូបនៅអង្គបុរេ បានយល់ស្របជាមួយនឹងក្រុមមេធាវីការពារក្តី ក្នុងការលើកឡើងថា ការចេញដីការដំណោះស្រាយចំនួនពីរដែលមានខ្លឹមសារផ្ទុយគ្នា មិនធ្លាប់មានពីមុនមក និងខុសច្បាប់ជាធរមាននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
យោបល់ជាឯកច្ឆ័ន្ឋនៃអង្គបុរេជំនុំជម្រះបានលើកឡើងថា “ដោយចេញដីការដំណោះស្រាយ(ពីរ)ដាច់ពីគ្នា សហចៅក្រមស៊ើបអង្កេតបានរំលោភបំពានទៅលើក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក ប្រាសចាកពីតួនាទីខ្ពស់បំផុតរបស់ពួកគេ និងបង្កើតជាស្ថានភាពគតិយុត្តិដែលមិនធ្លាប់មាន ដែលធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានសំខាន់ៗនៃអង្គភាពតុលាការការិយាល័យ) របស់ពួកគេ” ៕ធ.ដ


