កងយន្តហោះចម្បាំងអ៊ីស្រាអែលបើកការវាយលុកតាមដែនអាកាសលើតំបន់ហ្គាហ្សា ក្រោយរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

អ៊ីស្រាអែល៖ កងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ(ម៉ោងក្នុងតំបន់)បានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទី្រព បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនដែលបាញ់ចេញពីទឹកដីហ្គាហ្សា សំដៅទៅទឹកដីអ៊ីស្រាអែលភាគខាងត្បូង ។

យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហ្វឺនរបស់ប៉ាឡេស្ទីន ដែលស្ថិតនៅភាគខាងជើង និងខាងត្បូងរបស់តំបន់ហ្គាហ្សាស្ទ្រីព ប៉ុន្តែមិនមាននរណាម្នាក់ស្លាប់ ឬ រងរបួសនោះឡើយ នេះបើតាមប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ជាក់អត្តសញ្ញាណ ។

ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា គ្រាប់រ៉ុក្កែតដែលហោះចេញពីហ្គាហ្សាស្ទ្រីបនោះ បានធ្លាក់ទៅលើទីវាលនៅភាគខាងត្បូងអ៊ីស្រាអែល និងគ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner