ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត អបអរសាទរពិធីបុណ្យសមុទ្រ នៅខេត្តកំពត ទាកទាញបានអ្នកចូលរួមរត់ទាំងជាតិ-អន្តរជាតិ ជាង១ពាន់នាក់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពត៖ បើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងកម្សាន្ត ៣-៥ គីឡូម៉ែត្រ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅក្រុងខេត្តកំពត បានបើកការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ ទាក់ទាញបានអ្នកចូលរួម ទាំងយុវជន សិស្សនិស្សិត កីឡាករជាតិ-អន្តរជាតិសរុបប្រមាណ១.០០០នាក់ ។

ដែលព្រឹត្តិការណ៍នេះបានចាប់ផ្តើមការប្រកួត ក្នុងថ្ងៃដំបូងនៃពិធីបុណ្យសមុទ្រ ក្រោមអធិបតីភាពបញ្ជាបាញ់កាំភ្លើងចេញដំណើរពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមអភិបាលរងខេត្ត រួមនឹងប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនទៀតផងដែរ ។

សូមជម្រាប់ផងដែរថា នៅថ្ងៃស្អែក ទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពតនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដែមមានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ការរៀបចំសិក្ខាសាលា ពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ ពិធីដាំដើមឈើ សកម្មភាពកីឡាជាច្រើនប្រភេទ ការតាំងពិពរណ៍សមិទ្ធិផល គម្រោងអភិវឌ្ឍន៍ និងផលិតផលខ្មែរ ការសម្ពោធវិថីលក់ម្ហូបអាហារ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសំដែងទស្សនីយភាពសិល្បៈកម្ពុជា និងសិល្បៈបរទេស ការប្រគំតន្ត្រី និងកំប្លែង និងសកម្មភាពនានាជាច្រើនទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner