រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់ការលើជនណា ដែលបន្តបំពានកាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើជនរូបណានៅតែបន្តបំពានកាន់កាប់ដីរដ្ឋខុសច្បាប់ ហើយមិនព្រមទទួលយកការដោះស្រាយដោយសន្តិវិធី ពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវនោះទេ ក្នុងពេលដ៍ខ្លីខាងមុខនេះ ប្រហែលជាអាចប្រឈម និងវិធានរដ្ឋបាលផ្លូវច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធជាក់ជាពុំខានឡើយ បើគ្មានអ្វីប្រែប្រួល។

ការព្រមានខាងលើនេះ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដាក់ចេញជាផែនការរួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក ជា ពិសី បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងពេលដ៍ខ្លីខាងមុខនេះ និងរៀបចំផែនការអនុវត្តវិធានការរដ្ឋបាល ចំពោះជនណារឹងរូស មិនព្រមទទួលយកការដោះស្រាយ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលអ្នកទាំងនោះ កំពុងគ្រប់គ្រងកាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ  ភូមិទួលពពែ សង្កាត់ទួលសង្កែ ទី២ ៕ធ.ដ

ដោយ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner