អភិបាលខេត្តរតនគិរី ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រតិភូតំណាងអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសកម្ពុជា

រតនគិរី ៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំ VIP សាលាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមប្រតិភូ តំណាងអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា ដែលដឹកនាំដោយលោក យ៉ាន ស្កាតស៊ីហ្គីណូ ។

លោក យ៉ាន ស្កាតស៊ីហ្គីណូ បានជម្រាបជូនឯកឧត្តមអភិបាលខេត្តពីគោលបំណងនៃការចូលជួបនេះ គឺដើម្បីអបអរសាទរ និងជូនពរឯកឧត្តមក្នុងឱកាស ដែលបានទទួលភារកិច្ចថ្មី ជាអភិបាលខេត្តរតនគិរី ។ លោកក៏បានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយដែលបានមកដល់ខេត្តរតនគិរី បានឃើញការអភិវឌ្ឍក្នុងខេត្ត ក៏ដូចជារមណីយដ្ឋានស្អាតៗ ហើយបង្ហាញនូវក្ដីរីករាយដែលមានក្រុមហ៊ុនមកពីប្រទេសកាណាដាធ្វើការវិនិយោគក្នុងខេត្តរតនគិរី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជាពិសេសជួយ ដល់បងប្អូនជនជាតិដើមភាគតិចផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន ក៏បានលើកឡើងអំពីសក្ដានុពលរបស់ខេត្តរតនគិរី ដែលក្នុងនោះ វិស័យទេសចរណ៍ជាផ្នែកមួយដែលសំខាន់នៅក្នុងខេត្ត ដែលរួមមានរមណីយដ្ឋានទេសចរណ៍ស្អាតៗ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ល្បីល្បាញទូទាំងប្រទេស ក៏ដូចជាទៅដល់ក្រៅប្រទេសផងដែរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្ត។ហើយខេត្តរតនគិរីមានផ្ទៃដីល្អដែលមានជីជាតិ ល្អសម្រាប់វិស័យកសិកម្ម និងការដាំដុះលើដំណាំកសិកម្ម និងកសិឧស្សាហកម្មផងដែរ។ដូច្នេះសង្ឃឹមថានឹងមានក្រុមហ៊ុនពីប្រទេសកាណាដា បន្ថែមទៀតមកធ្វើការវិនិយោគ លើទឹកដីដ៏សម្បូរបែបនេះ ក្នុងពេលឆាប់ៗខាងមុខ៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner