ជនសង្ស័យ ២នាក់ឆក់ទូរស័ព្ទពីនារី ២នាក់បានសម្រេចត្រូវកង់បី បុកដួលរត់ចោលម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារី២នាក់បានសម្រេចតែត្រូវបុរសម្នាក់បេីកកង់បីឥណ្ឌាបុកបណ្តាលឱ្យដួលម៉ូតូរួចបន្តរត់គេចខ្លួនត្រូវយុវជនម្នាក់ដេញយកទូរស័ព្ទបានមកវិញ។ ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូពី ស៊េរីឆ្នាំ២០២១ ភ្នំពេញ1JB 3637ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ឡេីងស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជេីង ខណៈមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពីស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1BV 4364 និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡេីងលេីស្ពានអាកាសហេីយបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច ហេីយបានព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះស្រាប់តែបុរសម្នាក់បេីកកង់បីឥណ្ឌាមកពីក្រោយនារីរងគ្រោះឃេីញដូចនេះក៏បេីកបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួល តែម្តង។

ប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនទៀតដោយទុកម៉ូតូមួយគ្រឿងនិងដំបងឆក់មួយដេីមទៀត ហេីយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយភ្លាមនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃេីញក៏ជិះម៉ូតូដេញតាមក្រោយទៀតរហូតទៅដល់ក្រោមស្ពានទេីបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលេីយុវជនដឹកអនឡាញហេីយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។

ក្រោយកេីតហេតុយុវជនដឹកអីវ៉ាន់ក៏ប្រគល់ទូរស័ព្ទទៅនារីរងគ្រោះវិញ ហេីយត្រូវបានសមត្ថកិច្ចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលេីយកមកដាក់ទោសតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner