សម្តេចតេជោ អរគុណធនាគារក្រៅប្រទេស ដែលមិនទទួលយកលុយបញ្ញើរចេញពីកម្ពុជា និងថា សម្ដេចអត់ខ្វល់ពីច្បាប់រឹបអូសទ្រព្យសម្បត្តិនោះទេ

កណ្តាល៖ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអរគុណជាពិសេស ដែលធនាគារក្រៅប្រទេស មិនទទួលយកលុយបញ្ញើរ ចេញពីអ្នកមាន ឬមន្រ្តីនៅកម្ពុជា ដែលពីមុន ខ្មែរយើងយកលុយទៅវិនិយោគ នៅក្រៅប្រទេស ដល់ពេលសព្វថ្ងៃលុយទាំងនេះ កំពុងវិនិយោគនៅក្នុងស្រុក ទោះបីជាសម័យកូវិដ តែការទិញលំដៅដ្ឋាន នៅតែបន្តលក់កាន់តែដាច់ មិនមែនកូវិដ ផ្ទះចុះថ្លៃទេណា គឺឡើងថ្លៃធម្មតា។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍តបទៅកាន់រដ្ឋាភិបាលអាមេរិកវិញថា សម្តេចអត់ខ្វល់ពីច្បាប់រឹបអូសទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់កម្ពុជាអ្វីនោះទេ សម្តេចបន់ឱ្យតែវាឆាប់ចេញមក ព្រោះសម្តេច មិនមានលុយនៅ អាមេរិក ហើយមន្រ្តីខ្មែរភាគច្រើន ក៏មិនមានទ្រព្យសម្បត្តិ នៅទីនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខ្ញុំអត់មានខ្វល់ពីច្បាប់អ្វីរឹបអូសទ្រព្យសម្បត្តិអ្វីនោះទេ ខ្ញុំបន់ឱ្យតែវាឆាប់ចេញមក ខ្ញុំឌឺអញ្ចឹង ខ្ញុំនឹងទៅអាមេរិក នៅខែ២ ព្រោះខែ១ អាស៊ានរវល់ ទៅខែ២ បើប្រជុំកើតឡើងមែន ខ្ញុំធ្វើជាសហប្រធានជាមួយអាមេរិក កុំសូវពេក ស្អីឡើងហ៊ុនសែនចេះ ហ៊ុនសែនអញ្ចុះ បើគ្មានប្រធានអាស៊ាន ការប្រជុំនឹងក៏អត់កើតដែរ។

សម្ដេចតេជោ បានផ្តាំថា បើចង់អនុម័តក៏អនុម័តទៅ បើអ្នកឯងបិទទ្វារ អ្នកឯងចេញក៏មិនបាន ខ្ញុំក៏ចូលមិនរួចដែរ ស្អីតិចគំរាមៗ គេ គំរាមមួយជីវិតហើយតាំងពីសម័យបិតាច្បាប់នេះ គេបង្កទ្រព្យមេដឹកនាំកម្ពុជា ដកអ្វីដកទៅ ចាំតែខ្មែរងាប់តើ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner