សម្តេចតេជោ៖ គណៈរដ្ឋមន្ត្រីបម្រុង សម្រាប់អនាគតបានរៀបចំរួចហើយ តែមិនមែនឆ្នាំ ២០២៣ ទេ

កណ្តាល៖ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស និងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ថ្ងៃទី២៤ខែធ្នូខាងមុខនេះ ប្រកាសឱ្យហើយ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗនឹង។ សម្តេចបានបន្ថែមថា ក្នុងសន្និបាតនោះ នឹងមានការងារមួយចំនួនដែលគណៈកម្មាធិការកណ្តាល មានការចាំបាច់ដែលត្រូវធ្វើ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា កាលពីថ្ងៃម្សិលមិញ មានប្រជុំមួយនៅផ្ទះសម្តេច ជាមួយថ្នាក់ដឹកនាំឯទៀត ដើម្បីសម្រេចបញ្ជីគណៈរដ្ឋមន្ត្រីបម្រុង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា និយាយថែមមួយម៉ាត់ទៀតចុះ ពីម្សិលមិញប្រជុំនៅផ្ទះខ្ញុំរួចជាស្រេចបាច់ហើយ ដោយមានការចូលរួមពីសម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយសម្រេចបាច់ហើយ គណៈរដ្ឋមន្រ្តីបម្រុង តែមិនមែនឆ្នាំ២០២៣ ទេ ។ ឆ្នាំ២០២៣ ខ្ញុំនៅតែជាបេក្ខជន តែពេលណាមួយអាស្រ័យ លើស្ថានភាពជាក់ស្តែង ហើយក្រុមហ៊ុននានា កុំបារម្មណ៍គិតតែសាងសង់ទៅ សមទ្ធិផលត្រូវបនមតការងារដោយគណបក្ស ប្រជាជនកម្ពុជាដដែល បើបក្សដទៃមិនដឹងទេ តែទៅមិនរួចទេ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា អ្នកឯងចង់ធ្វើអ្វីធ្វើទៅ អ្នកឯងចាំមើលថ្ងៃទី ២៤ នោះទៅ ខ្ញុំមិនចង់និយាយទេ អ្នកឯងឡប់ជារឿងរបស់អ្នកឯង នៅខាងក្នុងគេធ្វើការជារបៀបរបស់គេ បើអ្នកឯងមិនស្គាល់ការងារ របស់គណបក្សប្រជាជន អ្នកឯងនៅតែចាញ់ អ្នកណាគាំទ្រក៏គាំទ្រទៅ សេចក្តីសម្រេច លើគណៈកម្មាធិការកណ្តាលនោះទេ ដើម្បីក្លាយទៅជាបេក្ខភាពបន្តវេន ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner