អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៦៨លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន២៩ម៉ឺននាក់ និងជាសះស្បើយ២៤១លាន៣១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦៨លាន១១ម៉ឺន២៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន២៩ម៉ឺន៤ពាន់៩៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤១លាន៣១ម៉ឺន៥៧៧នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥០លាន៤២ម៉ឺន២ពាន់៤១០នាក់ ស្លាប់ចំនួន៨១ម៉ឺន៣ពាន់៩០៤នាក់ និងជាសះស្បើយចំនួន៣៩លាន៨១ម៉ឺន៥ពាន់៨៦៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៦ម៉ឺន៥ពាន់៩៦នាក់ ស្លាប់៤៧ម៉ឺន៣ពាន់៩៥២នាក់ និងជាសះស្បើយ៣៤លាន៨ម៉ឺន៩ពាន់១៣៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន១៦ម៉ឺន៧ពាន់៧៨១នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយ២១លាន៣៩ម៉ឺន៩ពាន់៣១៦នាក់ ៕ ប្រភព៖ worldometers
