របាយការណ៍៖ វីរុសបំប្លែងថ្មី អូមីក្រុង មិនបានធ្វើអោយកើនឡើងអ្នកជំងឺនៅមន្ទីរពេទ្យនោះទេ

វ៉ាស៊ីនតោន៖ ការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង បន្ទាប់ពីការលេចចេញនូវវីរុសបំប្លែងថ្មី អូមីក្រុង មិនបានគ្របដណ្តប់ស្ទើរទាំងស្រុងនៅតាមមន្ទីរពេទ្យនោះឡើយ។

ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យថា ទិន្នន័យដំបូងពីអាហ្វ្រិកខាងត្បូង ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងវីរុសបំប្លែងថ្មី អូមីក្រុង គឺមានការលើកទឹកចិត្តបន្តិចទាក់ទងនឹងភាពធ្ងន់ធ្ងរ។ ទន្ទឹម​នឹង​នេះ លោក ហ្វាវស៊ី ​បាន​ព្រមាន​ថា វា​លឿន​ពេកហើយ​ក្នុង​ការ​កំណត់​អោយ​បាន​ច្បាស់លាស់នោះ។ បន្ទាប់មកនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)បាននិយាយថា លោក ហ្វាវស៊ី បានបញ្ជាក់ថា បើតាមលទ្ធផលតាមដានបឋម អាចឲ្យយើងសន្និដ្ឋានបានថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង មិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំនៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ខណៈការកាត់សេចក្តីពិតប្រាកដ អំពីភាពធ្ងន់ធ្ងររបស់វា នឹងត្រូវការពេលពីរទៅបីសប្តាហ៍ទៀត។

លោក ហ្វាវស៊ី បានបំបែកអ្វីដែលគ្រប់គ្នាត្រូវយល់ដឹងអំពីវីរុស អូមីក្រុង ទៅជាបីផ្នែកសំខាន់ៗដូចជា៖ តើវីរុសបំប្លែងថ្មីនេះ អាចយកឈ្នះប្រព័ន្ធភាពសុំា ដែលមានស្រាប់ដោយរបៀបណា, ឥទ្ធិពលរបស់វាទៅលើវ៉ាក់សាំងបច្ចុប្បន្ន និងកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ។ បើតាមការគូសបញ្ជាក់របស់លោក ហ្វាវស៊ី ក្រោយការតាមដានដំណាក់កាលដំបូងពីក្រុមអ្នកវិទ្យាសាស្ត្រ បានពន្យល់ឲ្យយើងដឹងថា វីរុសបំប្លែងថ្មី អូមីក្រុង នេះ ស្ទើរតែមិនបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុស Delta នោះឡើយ។ ប៉ុន្តែសម្រាប់សមត្ថភាពនៃការចម្លងវិញនោះ វាប្រាកដណាស់ថា ខ្លាំងជាង Delta ដែលជាវីរុសបំប្លែងខ្លួន កំពុងរាតត្បាតខ្លាំងលើពិភពលោកសព្វថ្ងៃ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner