លោក ម៉ូវ ម៉ានិត អញ្ជើញចុះពិនិត្យការដាក់គ្រឿងចក្រស្ថាបនាផ្លូវមេបន្ថែមទៀតក្នុងខណ្ឌសែន សុខ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារយកគ្រឿងចក្រចុះទៅស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ម៉ូវ ម៉ានិត បានឱ្យដឹងថា ការយកគ្រឿងចក្រ ចុះទៅស្ថាបនាផ្លូវបេតុង ១ខ្សែប្រវែង ៤៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងគោលបំណង។ ជួយរំដោះការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋានដែលកន្លងមកបានកកស្ទះ នាំឲ្យបងប្អូនបាត់បង់ពេលវេលាប្រកបកិច្ចការ ។

លោកអភិបាលខណ្ឌសែនសុខ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ថា បន្ទាប់ពីផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ហើយ បងប្អូនត្រូវនាំគ្នាចូលរួមថែទាំទាំងអស់គ្នាព្រោះជា ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលតកូនតចៅ ជំនាន់ក្រោយៗទៀត ។

លោកអភិបាលខណ្ឌបន្តថា ការងារស្ថាបនាផ្លូវនេះ មិនមែនធ្វើតែក្នុងសង្កាត់ក្រាំងធ្នង់តែមួយនោះទេគឺបន្តធ្វើគ្រប់សង្កាត់ទាំងអស់ក្នុងខណ្ឌសែនសុខ តាមការកំណត់ដូចដែលមានតាមកម្មវិធីរបស់ខណ្ឌ៕ដោយ៖តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner