ទុស្សេខ្សែភ្លើងឆេះផ្ទះ១ ខ្នងទាំងស្រុង នៅខណ្ឌដង្កោ ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងយ៉ាងសន្ធោសន្ធៅព្រមទាំងឆេះឆ្លងដល់ខ្សែភ្លើងនិងផ្ទះជិតខាងបន្តិចថែមទៀត រងការខូចខាត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅជិតអតីតបឹងតាម៉ាត ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ផ្ទះរងគ្រោះដោយអគ្គិភ័យនោះសង់ពីឈើខ្លះនិងមានលាយដែកខ្លះ ទំហំ៥ម៉ែត្រ x ២០ម៉ែត្រ ដោយប្រក់ដំបូលស័ង្កសីរីឯជញ្ជាំងក៏បិទបាំងដោយស័ង្កសីដែរ ដែលមានម្ចាស់ឈ្មោះ ហម កៃ ភេទប្រុស អាយុ ៥៥ឆ្នាំមុខរបរ រត់ម៉ូតូឌុប ខណៈក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងគ្រោះ ឬរបួសឡេីយ ប៉ុន្តែទ្រព្រសម្បត្តិដែលមាននៅក្នុងផ្ទះនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលដែរមានហេតុការណ៍អគ្គីភ័យឆាបឆេះនេះឡើង គឺបានធ្វើឲ្យមានការព្រួយបារម្ភអំពីហានិភ័យខ្លាំងណាស់ ព្រោះតែនៅទីនោះមានផ្ទះរាប់សិបខ្នងស្ថិតនៅជាប់គ្នាណាស់។ ប៉ុន្តែភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់ចំនួន៥គ្រឿង ទើបអាចទប់ទុលបាន តែភ្លើងក៏បានឆេះរាលដល់ផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូតខាតម៉ូតូ០១គ្រឿង និងម៉ាស៉ីនបោកខោអាវ០១គ្រឿងផងដែរ ។
សមត្ថកិច្ចបានប្រាប់ថា ខណៈពេលមានហេតុការណ៍នោះកើតឡើងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមៗ ហើយបានហៅរថយន្តពន្លត់ អគ្គិភ័យ ចំនួន ៥គ្រឿងទៅបាញ់ពន្លត់។ពេលនោះ ប្រេីប្រាស់ទឹកអស់ ៤ឡាន ស្មេីរនឹង ១៨ម៉ែត្រគូប ហើយក៏មានរថយន្ត ជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង ដោយបានពន្លត់ចប់នៅេលាម៉ោង ៥និង០៣នាទីថ្ងៃខែឆ្នាំដដែលនោះ៕ដោយ ៖ ជីម ភារ៉ា




