ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ លង់ទឹកស្រះវត្តស្ទឹងមានជ័យ ស្លាប់ យ៉ាងអាណោចអាធម៌

ភ្នំពេញ ៖ ម្ដាយក្មេងប្រុសរងគ្រោះម្នាក់បានយំបោកខ្លួនគួរឲ្យអាសូរ បន្ទាប់ពីទទួលព័ត៌មានថា កូនរបស់គាត់បានលង់ទឹកស្លាប់នៅក្នុងស្រះវត្តស្ទឹងមានជ័យ កាលវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៩ ខែ ធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចស្រះទឹកក្នុងវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ ផន ផលិន អាយុ១៥ឆ្នាំ មុខរបបជាសិស្សស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បេីតាមសម្ដីស្ត្រីម្នាក់ត្រូវជាសាច់ញាតិក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលមុនពេលកើតហេតុគាត់បានដើររកក្មួយគាត់នៅចំណុចមុខស្រះទឹកវត្តស្ទឹងមានជ័យដែរ តែរកមិនឃើញ ដោយឃើញតែក្មេងប្រុសពីរនាក់កំពុងអង្គុយលេងលេីកាំជណ្ដេីរស្រះទឹកខាងលេី ប៉ុណ្ណោះ ។ ខណៈគាត់ត្រឡប់ទៅវិញបានមួយសន្ទុះ ស្រាប់តែមានក្មេងប្រុសម្នាក់ដែលគាត់ឃើញអង្គុយនៅស្រះទឹក បានរត់មកប្រាប់គាត់ថាមានមនុស្សលង់ទឹកលិចបាត់ហើយ ភ្លាមៗក៏បានបង្កការផ្អើលដល់ព្រះសង្ឃគង់ក្នុងវត្តស្ទឹងមានជ័យ បានចុះទៅជួយរាវរកហេីយឃេីញជនរងគ្រោះក៏ស្រង់មកដាក់លើគោក តែអកុសក្មេងប្រុសរងគ្រោះខាងលេីបានស្លាប់បាត់ទៅហើយ។

បេីតាមសម្ដីម្ដាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់នៅសិក្សាថ្នាក់ទី៥ តែគាត់រពិសណាស់ និងតែងតែដេីរលេងធ្វេីឲ្យគាត់ដេីររកជាច្រេីនដង ។ ខណៈនៅថ្ងៃកេីតហេតុស្រាប់តែមានគេមកប្រាប់ថា មានក្មេងប្រុសម្នាក់ជាកូនរបស់គាត់បានលង់ទឹកស្រះវត្តស្ទឹងមានជ័យស្លាប់បាត់ទៅហេីយ ដោយដំបូងគាត់មិនជឿទេ តែពេលគាត់មកដល់ទីតាំងកេីតហេតុទេីបដឹងថា កូនស្លាប់ពិតមែន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងបានយកខ្សែពទ្ធ័ជុំវិញទីតាំងកន្លែងកើតហេតុ ដេីម្បីឲ្យសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិឆ័យ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យយ៉ាងម៉ត់ចត់ ទេីបបញ្ជាក់បានថា សពក្មេងប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន រួចក៏ធ្វេីឯកសារប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner