ជនអនាថា ចាស់ជរា ជនវិបល្លាសស្មារតី ជាង ៤០០នាក់ រស់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ច ទទួលបានអាវរងា ភួយនិងក្រមា

ភ្នំពេញ៖ បងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួនជាង៤០០នាក់នៅព្រឹកថ្ងៃទី១០ ធ្នូ២០២១ ត្រូវបានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ ថ្លៃ ថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានដូចជា អាវរងា ក្រមានិងភួយ១មកប្រគល់ជូន ខណៈដែលរដូវរងាបានមកដល់។

ចំណែកលោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលទទួលដែលជាអំណោយដ៏ ថ្លៃ ថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានចំនួន ៤០៨នាក់ (ស្រី ១៨២នាក់) ក្នុងនោះមាន ៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសសារតី ចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្រីរកស៊ីផ្លូវភេទ មានចំនួន ១៤នាក់អ្នកផ្ទុកមេរោគអេដស៍មានចំនួន ១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន ៩នាក់ (ស្រី ៤នាក់) ។ ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១។

ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុនសែននិងសម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះនៅក្នុងមណ្ឌលសំចតសង្គមកិច្ច ។ជាក់ស្តែងសម្រាប់ពេល សម្ដេចតេជោហ៊ុនសែននិងសម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកស្រី នាំយកអំណោយរបស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ។

លោកស្រីបញ្ជាក់ថា សម្ដេចតេជោហ៊ុនសែនតាមរយៈលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅទីនេះត្រូវបានយកចិត្តទុកដាក់ ទាំងការហូបចុកការស្លៀកពាក់ ការរស់នៅនិងយកចិត្តទុកដាក់ទៅលើបញ្ហាសុខមាលភាពរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទាំងអស់ត្រូវបានចាក់សាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ រួចរាល់អស់ហើយ ។គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់បានឆ្លងឬស្លាប់ដោយជម្ងឺកូវីដ-១៩នោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីនៅតែអំពាវនាវអោយបងប្អូនរងគ្រោះនិងងាយរងគ្រោះរស់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះត្រូវយកចិត្តទុកដាក់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងគ្នា ពោលគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន។

លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ផងដែរថាបងប្អូនរងគ្រោះនិងងាយរងគ្រោះទាំងជាង៤០០នាក់នេះ ភាគច្រើនពួកគាត់ត្រូវបានក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយត្រូវបានអាជ្ញាធរតាមបណ្ដាខណ្ឌ បញ្ជូនមកមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ហើយខាងមណ្ឌលក្រោមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ពួកគាត់ត្រូបបានយកចិត្តទុកដាក់ និងថែទាំបានយ៉ាងល្អ ។ទីនេះហើយកន្លែងសុខដុមរមនាពួកគាត់មុនត្រូវបញ្ជូនទៅលំនៅដ្ឋានវិញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner