ឆេះផ្ទះប្រជាពលរដ្ឋ ជាសំណង់មិនរៀបរយអស់ច្រើងខ្នង បណ្តាលឱ្យរងការខូចខាតឆេះអស់ទាំងស្រុង

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ជាសំណង់មិនរៀបរយអស់ច្រើនខ្នងផ្ទះ បណ្តាលឱ្យឆេះខូតខាតផ្ទះអស់ទាំងស្រុងអស់គ្មានសល់ចំនួន ៨០ខ្នងផ្ទះ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២៥នាទីព្រឹក នៅចំណុចម្តុំផ្លូវររថភ្លើង ភូមិ៣ ក្រុម៣៤,៣៥,៣៩ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងមិនទាន់ស្គាល់អត្តសញ្ញាណ និងមូលហេតុកំពុងស្រាវជ្រាវបន្ត ប្រភេទសំណង់ដែលឆេះ គឺជាសំណង់មិនរៀបរយខូចខាតសម្ភារៈឆេះផ្ទះ(សំណង់មិនរៀបរយ)សរុបចំនួន ៨០ខ្នងផ្ទះ មិនបណ្តាលឱ្យមានមនុស្សរងរបួសឬគ្រោះថ្នាក់នោះទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញអណ្ដាតភ្លើងបានឆាបឆេះនៅផ្ទះមួយខ្នងមុនគេ រួចហើយក៏ឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗផ្សែង និងអណ្តាតភ្លើងហុយឃ្លួលខ្មាញ់យ៉ាងសន្ធោសន្ធៅឆេះយ៉ាងរហ័ស បណ្ដាលឱ្យផ្ទះនៅជាប់គ្នានោះ ត្រូវបានឆេះអស់គ្មានសល់ ខណៈពេលនោះ ក៏ឃើញកម្លាំងអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកសុខពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយលោកទៀងច័ន្ទសារអធិការប៉ូលិស និងកងកម្លាំងអាវុធហត្ថខណ្ឌបានមកជួយអន្តរាគមន៍ សហការគ្នា ដើម្បីសម្រួលចរាចរណ៍ឱ្យក្រុមរថយន្តពន្លត់អគ្គិភ័យងាយស្រួលចូលជួយបាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរ។

អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យខាងនេះ កើតឡើងនៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវរទះភើ្លង ភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមិនបណ្តាលឱ្យមានមនុស្សរងរបួសឬគ្រោះថ្នាក់នោះទេ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៤៥គ្រឿង ប្រើប្រាស់ទឹកអស់៥២៤ម៉ែត្រគូប ដោយប្រើរយៈពេល៤០នាទី ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនាថ្ងៃខែឆ្នាំដដែល៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner