ផ្ទះទីប្រាំជាលំនៅឋានសម្យរម្យត្រូវបានសាខាកាកបាទក្រហមប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយនាង

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពទីទាល់មិនសមរម្យ ហើយ ជាអកុសលត្រូវភ្លើងឆេះផ្ទះអស់គ្មានសល់ កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅភូមិអូអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ ត្រូវបានសាខាកាកបាទក្រហមខេត្តប្រគល់ជូន ផ្ទះទីប្រាំជាលំនៅឋានសម្យរម្យនាថ្ងៃទី១៩ ធ្នូឆ្នាំ២០១៩។     ប្រជាពលរដ្ឋជារួសារមានជីវភាពទីទាល់មិនសមរម្យ ប្តីឈ្មោះ ម៉ិច តូន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ សុផៃ អាយុ៣៧ឆ្នាំ មានកូនចំនួន៤នាក់ម្នាកពិការពីកំណើត។

តាមសំណើររបស់អាជ្ញាធរមូលដ្ឋានទើបក្រុមប្រតិបត្តការសាខាកាកបាទក្រហមខេត្តបានចុះប៉ាន ប្រមាណ  គ្រួសារខាងលើឃើញថាគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ មិនមានមុខរបរច្បាស់លាស់ប្រភពចំណូលពឺងលើមេ គ្រួសារម្នាក់ឯងធ្វើកម្មករសំណង់ជារបរប្រចាំថ្ងៃដោយបានចំណូលតិចតួច សមាជិកគ្រួសារ ច្រើនថែមទាំងមានកូន ពិការម្នាក់ទៀត ដោយស្ថានភាពទីទាល់ក្រខ្លាំងពេកមិនអាចសាងសង់ផ្ទះបាន សម្រាប់រស់នៅបន្តនោះ ទើប សាខាកាកបាទក្រហមខេត្ត បានចាប់ផ្តើមអនុវត្តន៍រកជាងដើម្បីម៉ៅការ សាងសង់ផ្ទះថ្មីមួយខ្នងមានទំហំ ៤ គុណ៧ ម៉ែត្រ កម្ពស់៣,៨ ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់បេតុង សង់ផ្ទាល់ដី។ ជាងបាន សាងសង់ រួចរាល់ជាស្ថាពរត្រូវចំណាយថវិកាអស់ចំនួន ១,៧៧៥ ដុល្លារ សហរដ្ឋអាម៉េរិច។

សាខាកាកបាទក្រហមខេត្តដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត និងជាប្រធានស្តីទី គណៈកម្មាធីការសាខាកាកបាទក្រហមខេត្ត បានអញ្ចើញធ្វើពិធីប្រគល់ផ្ទះនេះ និងបានផ្តល់អំណោយមនុស្សធម៌ បន្ថែមរួមមាន អង្ករ ៥០kg ត្រីខ១០ កំប៉ុង មី១កេះ ប្រេងឆា មុង ភួយ សារុង ក្រមា អាវយឺត ទឹកស៊ីអ៊ីវ ធុងជ័រ ចានបាយ ស្លាបព្រារ កន្ទេលជ័រ ឆ្នាំងនិងថវិកាមួយចំនួន ។  

លោក លី សារី ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា៖ ផ្ទះថ្មីដែលបានប្រគល់ជួនពេលនេះ គឺជាផ្ទះមនុស្សធម៌ទី៥ ដែលមានលក្ខណៈសមរម្យហើយរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះ និងពិតជាបានលើកកំពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ិន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។

លោក លី សារី  បានមានប្រសាសន៍បន្តថា រាល់អំណោយមនុស្សធម៌រួមទាំអថវិការព ទាំអអស់ដែលបានយកមកប្រគល់ជួនគឺបានមកពីការកៀងគររកមូលនិធិ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ្ញា សប្បុសរជននានា ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនដើម្បីចូលរួមចែករំលេកជួយដល់អ្នកអាយរងគ្រោះ ទីទាល់ក្រ កុមារកំព្រារ ចាស់ជរាគ្មានទីពឹង។ ដែលមានទិសស្លោកថា “ កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកចោលនរណា”។

ក្នុងថ្ងៃដដែលនោះដែរ លោក លី សារី និងប្រតិភូជាអនុប្រធានសាខាកាកបាទក្រហមខេត្តបានផ្ដល់ សំលៀកបំពាក់ ៤កំភ្លេ អាយកូមចំនួន៤ គ្រឿង និងចវិកាចំនួន ២០០ដុល្លាជូនប្រជាការពារដើម្បី ឲ្យមានឯកសណ្ដានសមរម្យពេលចុះបេសកម្មការពារជូនពលរដ្ឋ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner