ក្រុមកីឡាការិនី កម្ពុជាក្លាយជាជើងឯក នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមកីឡាការិនីវ៉ូវីណាម កម្ពុជា បានក្លាយជាជើងឯក លើវិញ្ញាសារ សម្តែងជាក្រុមនៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ឆ្នាំ២០១៩ ដែលកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ ក្នុងការ រៀប ចំមានដូចជាកីឡាការិនី Chhor Raksmy Pal , Sokha Pov , Sophy Sok , Nidanut Sok ។

ដែលការប្រកួតនេះបានបើក ជាផ្លូវការ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានាល្ងាចថ្ងៃទី១៨ ខែធ្នូ២០១៩ ដោយមានការអញ្ញើញចូលរួមពីរសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោក រូមជាមួយគណៈអធិបតី សិស្សានុសិស្ស ជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ឆ្នាំ២០១៩ បានចាប់ផ្តើម ការប្រកួត តាំង ពី ថ្ងៃទី ១៦ ហើយត្រៀមនឹងបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដោយមាន៤៤ វិញ្ញាសា ដាក់ អោយប្រកួត។ ដែលការប្រកួតនេះមាន២៤ ប្រទេសចូលរួមរួម សរុបកីឡាករ កីឡាការិនី ២១៧នាក់ រួមមានអាហ្វហ្គានីស្ថាន អាល់ហ្សេរី បង់ក្លាដែស កម្ពុជា អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner