បឹងអភិរក្ស ឆ្នុកអណ្តែងអតីតឡូត៍លេខ១៤ ត្រូវបានគេឈូសឆាយធ្វើស្រែ ឯកជនយូឆ្នាំ ជាច្រើនហិកតាមកហើយ អាជ្ញាធរ និងមន្ត្រីជំនាញមិនទាន់បានចំណាត់ការនៅឡើយ នៅក្នុងស្រុកជលគិរី

កំពង់ឆ្នាំង៖ តាមមាត់បឺងអភិរក្ស ឆ្នុកអណ្ដែង ស្ថិតនៅក្នុងអតីតឡូលេខ ១៤ក្នុង ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ជាង២០ឆ្នាំមុន មានព្រៃលិចទឹកដុះក្រាស់ខ្មឹកនៅជុំវិញ បឹងច្រៀតចូលមិនរួចនោះទេ តែឥឡូវត្រូវបានគេលួចឈូសឆាយព្រៃលិចទឹកជុំវិញមាត់បឹង កាន់កាប់ជាកម្មសិទ្ធិឯកជន ធ្វើស្រែយូរឆ្នាំហើយ ។

តាម សេចក្តីរាយការណ៍ របស់បងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ
២០២១នេះ បាននាំក្រុមអ្នកសារព័ត៌មានយើងទៅថតយករូបភាព និងបានប្រាប់ថា ករណីខាងលើនេះពុំឃើញមានអាជ្ញាធរនិងសមត្ថកិច្ចជំនាញចំណាត់ការនោះឡើយ ។

លោក សូ ហេង អាយុ ៦១ ឆ្នាំ រស់នៅភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ជាអ្នកធ្វើស្រែជុំវិញមាត់បឹងអភិរក្ស ខាងលើនេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា រយៈពេល២ឆ្នាំកន្លងមក
នេះ លោកបានជួលដីតាមមាត់បឹងនេះចំនួន ១២ហិកតា ពីអ្នកស្រី ចាន់ណា ជាម្ចាស់ ដីរស់នៅក្រុងភ្នំពេញ ដោយក្នុងមួយឆ្នាំគេយកថ្លៃឈ្នួលដីក្នុងមួយហិកតា ៦០ម៉ឺនរៀល ។ ចំណែកផលស្រូវដែលគាត់ទទួលបានវិញគឺក្នុងដី ១២ហិកតានេះ ក្នុង ១ឆ្នាំទទួលបានផលស្រូវ ចំនួន ៤០តោន ។

ទាក់ទងនឹងករណីខាងលើនេះ លោក ចិន ផាន់ណា មេឃុំកោះថ្កូវនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា កន្លងមកអាជ្ញាធរបានឲ្យ លោកស្រី ចាន់ណា ធ្វើស្រែនៅតាមខ្នងទួលជាប់មាត់បឹងតែប៉ុណ្ណោះ ។ ដូច្នេះករណីបំពានលួចឈូសឆាយព្រៃតាមមាត់បឹងអភិរក្សខាងលើនេះធ្វើស្រែ ថ្ងៃស្អែកលោកនឹងហៅអ្នកពាក់ព័ន្ធទាំងអស់នោះមកធ្វើការងារនេះ គឺតំបន់បឹងអភិរក្ស ដែលសហគមត្រូវការពារមិនអនុញ្ញាតអ្នកណាមួយចូលឈូសឆាយនិងកាន់កាប់ព័ទ្ឋរបងយកធ្វើជាកម្មសិទ្ធិនោះឡើយ ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក្រោយពីបានឃើញរូបថតដែលគេឈូសឆាយធ្វើស្រែតាមមាត់បឹងអភិរក្ស តាមប្រព័ន្ធតេឡេក្រាមដែលក្រុមអ្នកសារព័ត៌មានយើងបានផ្ញើជូននៅថ្ងៃទី១០ ខែ
ធ្នូនេះ លោកបានបញ្ជាក់ប្រាប់ថា ករណីបំពានយកបឹងអភិរក្សខាងលើនេះ លោក និងសហការជាមួយជំនាញមន្ទីរធនធានទឹក ចុះទៅពិនិត្យមើលនិង ចំណាត់ការតាមផ្លូវច្បាប់ គឺបឹងអភិរក្សដែលត្រូវការពារដោយសហគមន៍នេសាទមិនអនុញ្ញាតឲ្យបុគ្គលណាមួយលួចឈូសឆាយទន្ទ្រានយកជាកម្មសិទ្ធិនោះឡើយ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner