អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប រួមផ្សំនឹងភ្លើងឆេះព្រៃ

អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប នៅពេលសីតុណ្ហភាពអាចនឹងកើនដល់៥០អង្សាសេ នៅប៉ុន្មានថ្ងៃខាងមុខ បូកបន្ថែមនឹងភ្លើងព្រៃដែលបានសម្លាប់មនុស្ស៦នាក់រួចជាស្រេចនិងបំផ្លាញផ្ទះរាប់រយ។

សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសអូស្ត្រាលី ស្ថិតក្នុងរង្វង់៤០,៩អង្សាសេ ដោយឡើងហួសកំរិតខ្ពស់បំផុតពីឆ្នាំ២០១៣(៤០,៣អង្សាសេ)ហើយកំដៅនេះនឹងឡើងបន្ថែមទៀតនៅថ្ងៃពុធ។ តំបន់ដាច់ស្រយាលខ្លះកំដៅអាចឡើងដល់៥០អង្សាសេ ដោយកំដៅបែបនេះធ្លាប់កើតមានតែ២លើកគត់ចាប់តាំងពីមានការកត់ត្រាមក។ ជាមួយគ្នាដែរ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កំដៅអាចកាន់តែកើនឡើងដោយសារតែភ្លើងព្រៃដែលមិនអាចគ្រប់គ្រងបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner