មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បង្ហាញរបាយការណ៍សកម្មភាពក្នុងវិស័យពិការភាពនៅខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩ ទទួលបានការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃជូនជនមានពិការភាព

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ កុ្នងរបាយការណ៍សង្ខេបរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ដីពីសកម្មភាពវិស័យពិការភាពនៅក្នុងខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាបមានជនមានពិការភាពសរុបចំនួន ៧ ៤៧៩នាក់ ក្នុងនោះជនមានពិការភាពដែលកំពុងបានទទួលរបបគោលនយោបាយពីរាជរដ្ឋាភិបាល សរុបចំនួន ២ ១៤១នាក់ ប្រពន្ធ ១ ៧៩៩នាក់ កូន ១ ៩៣៩នាក់ អ្នកបម្រើ ១០១ នាក់។

ជនមានពិការភាពទទួលបានការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃជូនជនមានពិការភាពក្នុងឆ្នាំ២០១៩ដោយបាន បំពាក់ជើងសិប្បនិម្មិតលើជង្គង់ ចំនួន ១៩គ្រឿង បំពាក់ជើងសិប្បនិម្មិតក្រោមជង្គង់ចំនួន ១០៣គ្រឿង បំពាក់ដៃសិប្បនិម្មិតចំនួន ០១ គ្រឿង បំពាក់រណបជើងចំនួន ៣៣ គ្រឿងផ្តល់ឈើជ្រែងឃ្លៀកកចំនួន ៣៣ គ្រឿង ផ្តល់រទេះរុញ ចំនួន ១៤ គ្រឿង ជួសជុលជើងគ្រប់ប្រភេទ ចំនួន ១ ០០៣ គ្រឿង ជួសជុលរណបគ្រប់ ប្រភេទចំនួន ៤១គ្រឿង ជួសជុលរទេះរុញគ្រប់ប្រភេទ ចំនួន ៤៥គ្រឿង អ្នកជំងឺព្យាបាលដោយចលនា ចំនួន ២៧២នាក់និងចំនួនពេលព្យាបាល ១៨៥១ដង។

បានទទួលប្រកាសទទួលស្គាល់ជនពិការ ដើម្បីទទួលបានរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ៩១៧នាក់ ក្នុងនោះ(កម្រិតធ្ងន់ទទួលបានរបប ២០០០០រៀលក្នុង១ខែ សរុប១២ខែក្នុង១ឆ្នាំ ចំនួន ៥៧៩នាក់, កម្រិតមធ្យមទទួលបានរបប ២០,០០០៛ ក្នុង១ខែ សរុប៦ខែក្នុង១ឆ្នាំចំនួន ៣៣៨នាក់)។ រទះរុញចំនួន ២៥ គ្រឿង មន្ទីរបានទទួលពីព្រះមហាក្សត្រ នៃព្រះរាជាណាក្រថៃ ហើយបានផ្តល់ជូនបងប្អូនជនមានពិការភាពក្នុងខេត្តសៀមរាប។

របាយការណ៍ខាងលើបានបង្ហាញដោយលោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧(០៣.១២.១៩៨២ ដល់ ០៣.១២.២០១៩)ដែលពិធីនេះ បានរៀបចំធ្វើឡើងនៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩។

លោក អោ ម៉ៅ មានប្រសាសន៍ថា៖ កម្មវិធីទិវាជនមានពិការភាពអន្តរជាតិ តែងបានប្រារព្ធជារៀងរាល់ឆ្នាំស្របតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់យកថ្ងៃទី០៣ ខែធ្នូ ជាទិវាជនមានពិការភាពអន្តរជាតិ ហើយឆ្នាំនេះគឺជាខួបលើកទី២១ នៃទិវាជនមានពិការកម្ពុជា ដែលស្របនឹងខួបលើកទី៣៧ នៃទិវាជនមានពិការអន្តរជាតិ ក្រោមប្រធានបទ”លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ។

លោក បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ បណ្តាអង្គការដៃគូ មន្ទីរ និងអង្គភាពជំនាញក្នុងខេត្ត អង្គការក្រៅរដ្ឋាភិបាល សមាគមសប្បរសជន ដែលបានធ្វើ សកម្មភាពគាំទ្រដល់បងប្អូនជនមានពិការភាព ប្រកបដោយមនុស្សធម៌ សាមគ្គីធម៌ជាច្រើនទៅតាមសហគមន៍ ធ្វើឲ្យការរស់នៅរបស់ពួកគាត់មានភាពកក់ក្តៅ សមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើស្មារតីត្រៀមសហប្រតិបត្តិការ លើគោលការណ៍ត្រឹមត្រូវមួយក្នុងទិសដៅលើកកម្ពស់ការយល់ដឹងទាំងផ្នែកស្មារតី សម្ភារៈ ដល់បងប្អូនជនមានពិការភាពនិងខិតខំសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងបណ្តាអង្គការក្នុង និងក្រៅរដ្ឋាភិបាល ឲ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម ទេស ច័ន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្តបានអានទាំងស្រុង សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងឱកាសសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៤-២០១៨ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន”។

ឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជាមានមោទនភាពប្រារព្វធ្វើសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងរៀបចំពិធីអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងងសារលិខិតសម្តេចបង្ហាញថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

សិទ្ធិរបស់ជនមានពិការភាពក៏ត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាពនិងមិនពិការភាព។

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាពកម្ពុជាសំដៅជួយដល់ជនមានពិការភាពនិងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឱ្យជនមានពិការភាពគ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលការងារពិការភាពក្នុងគ្រប់វិស័យ តាមរយៈការសម្រួលនិងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួង សាងរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិខ្មែរប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា ៕ ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner