ក្រុមការងាររៀបចំការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ រៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ មុនការប្រកួតត្រូវបិទបញ្ចប់ នារសៀលនេះ

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពហុកីឡដ្ឋានបាល់ទាត់ Cambodia Airways ស្ថិតនៅខណ្ឌច្បារអំពៅ សង្កាត់បឹងស្នោ រាធានីភ្នពេញ បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសម្រាប់ព្រឹត្តិការណ៍ បិទការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ ដែលនឹងបិទបញ្ចប់ជាផ្លូវការនារសៀលនេះ ។

ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ពុធ ធីតា ម្ចាស់ក្លឹបបាល់ទាត់បឹងកេត រួមជាមួយសហការី ក្រុមការងារ រៀបចំការប្រកួតជាច្រើនទៀតផងដែរ ។ពិធីក្រុងពលីនេះធ្វើឡើងក្នុងគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីថែរក្សានៅពហុកីឡដ្ឋាននេះសូមជួយ អោយពិធីបឹទការប្រកួតបញ្ចប់ដោយជោគជ័យ សុខចម្រើន ដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងអ្នកគាំទ្រទាំងអស់ដែល ចូលមកទស្សនាផងដែរ។

គូសបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាក្លិបបាល់ទាត់បឹងកេត ដោយទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់តាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចែកជូនដល់យុវជន និងសាធារណជនទូទៅបានទស្សនា ហើយនៅវគ្គផ្តាច់ព្រ័ត្រនារសៀលនេះ គឺជាការប៉ះគ្នារវាងក្រុមវិទ្យាល័យឥន្ទ្រទេវី ជាមួយក្រុមវិទ្យាល័យ ឬស្សីកែវ នៅកីឡដ្ឋានបាល់ទាត់ Cambodia Airways ដើម្បីដណ្តើមយកលេខ១ និងលេខ២ ។

សូមជម្រាប់ជូនថា ក្រុមដែលក្លាយជាជើងឯកការប្រកួតនេះទទួលប្រាក់រង្វាន់ ៦០លានរៀល ជើងឯករង៤០លានរៀ លេខ៣ ២០ លានរៀល ។ ចំណែកកីឡាករទាត់បញ្ជូលទីច្រើនជាងគេ  កីឡាករល្អជាងគេ ក្រុមទទួលបាន Fair Play គ្រូបង្វឹកល្អជាងគេ អាញ្ញាកណ្តាលល្អជាងគេ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២ លានរៀល ដូចៗគ្នា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner