សហព័ន្ធកីឡាកាយសម្ព័ន្ធចំណាយជាង ២ម៉ឺនដុល្លារ បើកប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន
ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបើកការប្រកួតជើងឯកជាតិឆ្នាំ២០១៩ និងពានរង្វាន់ឯកឩត្តម ថោង ខុន បានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ហើយនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។ លោកណយ ផាណាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងសិក្ខាសាលាមានចំនួន២០រូប ហើយអ្នកឩទ្ទេសនាមសម្រាប់វគ្គនេះមានលោកណយ ផាណា ផ្ទាល់រួមជាមួយលោក សោ សុផេង និងលោក វាស សារិទ្ធ ដែលជាចៅក្រមកម្រិតអន្តរជាតិរបស់កម្ពុជា ដើម្បីបើកវគ្គសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីបំប៉នដល់មន្ត្រីបច្ចេកទេស របស់ខ្លួន ។

លោកបានបញ្ជាក់បន្ថែមថានេះជាទម្លាប់មួយរបស់សហព័ន្ធព្រោះតាមរយៈសិក្ខាសាលានេះចៅក្រមនឹងបំពេញការងារ បានដោយសុក្រឹត និងមានតម្លាភាព ។ លោកទទួលស្គាល់ថាមុនពេលប្រកួតឆ្នាំនេះអ្វីៗហាក់ដំណើរការ មិនសូវល្អដោយសារតែលោកផ្ដល់ឪកាសឲ្យក្មេងៗរៀនធ្វើការពិសេសការរៀបចំព្រឹត្តិការណ៍ប្រកួតតែម្ដង ។
លោកបន្តថាបើមិនមានការចាប់ផ្ដើមទេនោះលោកនឹងនៅតែបន្តរែកពុនការងារតែម្នាក់ឯងដដែល ។ ឆ្នាំនេះមិនសូវតែឆ្នាំក្រោយៗពួកគេនឹងធ្វើបានល្អជាមិនខានឡើយ ។សម្រាប់កីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកាយ សម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic) និងការសម្ព័ន្ធអារទីស្ទិក(AstisticGymnastic) ។ក្នុងមួយប្រភេទបែងចែកជាវិញ្ញាសាបន្ថែមទៀត ។

មានរាជធានី ខេត្តចំនួន៤គឺកំពង់ឆ្នាំង តាកែវ ក្រចេះ និងរាជធានីភ្នំពេញបានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួត ។កីឡាករ កីឡាការិនីដែលចូលរួមប្រកួតមានចំនួន៦៤រូបគឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងមកដែរ ។ លោក បន្តថាប្រសិនបើបើកទូលាយនោះនឹងមានអ្នកចូលរួមច្រើនតែដោយសារថវិកាមានកម្រិតនោះតើបសហព័ន្ធកម្រិតយកចំនួនប៉ុណ្ណេះ ។ លោកថោង ខុនដែលជាប្រមុខអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធបានឩបត្ថម្ភថវិកាជាច្រើនសម្រាប់បន្ថែមលើប្រាក់រង្វាន់ដល់ជ័យលាភី ខណៈការរៀប ចំបើក ការប្រកួត នេះចំណាយ លុយជាង ២ម៉ឺនដុល្លារ៕ធ.ដ


