កម្លាំងចម្រុះខេត្តពោធិ៍សាត់ បង្រ្កាបបានឈើមូល ២៧០ដើម ចំណែកម្ចាស់លីម៉ាសុីនរត់គេចខ្លួនបាត់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖ ទីតាំងអារច្រៀកឈើមួយកន្លែង ត្រូវបានកម្លាំងចម្រុះក្រុងពោធិ៍សាត់ភ្ញាក់ចុះបង្រ្កាប ដោយរឹបអូសនូវវត្ថុតាងឈើមូល និងរុះរើកម្ទេចកម្ទី ចំណែកជនប្រព្រិត្តលីម៉ាសុីរត់គេចបាត់ខ្លួនបាត់។ ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្រោមដើមស្វាយចន្ទីខាងក្រោយផ្ទះមួយកន្លែង ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងពិនិត្យឃើញជាក់ស្ដែង និងធ្វើការដកហូតរួមមាន សម្ភារឧបករណ៍មួយចំនួនដែលកំពុងប្រព្រឹត្តរូសរើបំផ្លាញចោល ឈើមូលចម្រុះចំនួន ២៧០ដើម ត្រូវបានដកហូត និងដឹកយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដោយឡែក៖ ជនសង្ស័យប្រព្រិត្តឈ្មោះ ធូ ខេង ភេទប្រុស មានទីលំនៅភូមិ.សង្កាត់ខាងលើ បានរត់គេចខ្លួនរួមទាំងបាត់ម៉ាសុីនជាវត្ថុតាងផងដែរ ។

ប្រភពផ្សេងៗលើកឡើងស្រឌៀងៗគ្នាថា ទីតាំងអារច្រៀកឈើខាងលើសំងំប្រព្រិត្តយូឆ្នាំមកហើយ ក្នុងប្រតិបត្តិការចុះបង្រ្កាប នេះជនប្រព្រឹត្តហាក់ដូចជាបានដឹងជាមុនទើប រត់គេចខ្លួនថែមទាំងរុះរើម៉ាសុីនចេញបាត់ផងដែរ ប៉ុន្តែយ៉ាងណាមុិញកម្លាំងបានកំណត់មុខសញ្ញា រួមទាំងមានការទទួលខុសត្រូវយ៉ាងច្បាស់ពីមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធរួចជាស្រាច់ទៅហើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner