បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកំពុងបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចមុខមជ្ឈមណ្ឌល ព្រីង ផ្លាហ្សា តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញរថយន្តម៉ាក MG RX5 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-8020 បេីកចេញពីផ្លូវលំ ជាប់អាគារព្រីងផ្លាហ្សា ឆ្លងផ្លូវព្រះនរោត្ដម ដោយបំណងឆ្ពុះទៅទិសខាងជេីង ខណៈបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AJ-5580 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជេីងមកត្បូងយ៉ាងលឿន និងមិនប្រយ័ត្ន បានបុករថយន្តចំកង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់កាំកង់មុខខូចខាតយ៉ាងដំណំ ខណៈរថយន្តខូចខាតតិចតួចប៉ុណ្ណោះ ក្នុងនោះដែរម្ចាស់ម៉ូតូបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយគូសវាស់រួចរាល់ក៏លេីកម៉ូតូ និងយករថយន្តអែបខាងសិន ដេីម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ដល់អ្នកដំណេីរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះមកដល់ ហេីយធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី នាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner