សមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែកមានទំហំទឹកប្រាក់ប្រមាណ ៥៦ម៉ឺន ដុល្លារ បានប្រគល់ជូនមន្ទីរពេទ្យ ស្ថិតនៅក្នុងស្រុក ចំនួន ៣ ដើម្បីគ្រប់គ្រងចាត់ចែង តាមតម្រូវការសុខាភិបាល

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ត្រី រាជការ មន្ទីរអង្គភាពពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ប្រគល់ សមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែក ដែលមានទំហំទឹកប្រាក់សរុប ថវិកា ប្រមាណ ជា ៥៦ម៉ឺន ដុល្លារ ជាជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដល់មន្ទីរពេទ្យបង្អែក ស្ថិតនៅក្នុងស្រុកចំនួន ៣ គឺ ÷ ស្រុកជើងព្រៃ ស្រីសន្ធរ និងស្រុកកងមាស ដើម្បីគ្រប់គ្រងចាត់ចែង តាមតម្រូវការ សុខាភិបាល ។

សូមបញ្ជាក់ផងដែរថា ការប្រគល់-ទទួលសមិទ្ធផល ទាំងអស់ខាងលើនេះ បានធ្វើឡើង រវាងសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្ដល់ជំនួយ តំណាងដោយ លោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាល ខេត្តកំពង់ចាម ជាភាគីទទួលជំនួយ តំណាងដោយ ឯកឧត្តម គឹមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាល ខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ។

សមិទ្ធផលទាំងនោះ បានប្រគល់ ជូនមន្ទីរពេទ្យ ស្ថិតនៅក្នុងស្រុក ចំនួន ៣ ជារួមមាន៖
១.មន្ទីរ ពេទ្យ បង្អែក ស្រុក ជេីងព្រៃ មានទំហំទឹកប្រាក់ចំនួន ២២១.៩៣៣,៦៩ដុល្លារ (ពីររយម្ភៃមួយពាន់ ប្រាំបួនរយសាមសិបបីដុល្លារ និងហុកសិបប្រាំបួនសេន) មានដូចខាងក្រោម ៖
កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាចំនួន ១៥៩,៩០៩.៧៩ដុល្លារ (មួយរយហាសិបប្រាំបួនពាន់ប្រាំបួនរយប្រាំបួនដុល្លារ និងចិតសិបប្រាំបួនសន) ។ ដោយការបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង ។

២.មន្ទីរពេទ្យ បង្អែក ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ចំនួន ២៦០.៥៩៩,៧៧ដុល្លារ មានដូចខាងក្រោម ៖ កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង ។

៣.មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ចំនួន ៧៥.៣៥៨ដុល្លារ មានដូចខាងក្រោម កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១គ្រឿង ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលតែងតែសហការល្អ និងគាំទ្រដល់រដ្ឋបាល ខេត្តកំពង់ចាម នាពេលកន្លងមក ។ ជាក់ស្តែង ថ្ងៃនេះ សមាគមនិកាយសាសនាចក្រ បានគាំទ្រ ដល់វិស័យសុខាភិបាល នៅក្នុងខេត្ត តាមរយៈ ការជួយកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារៈបរិក្ខាពេទ្យ បម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុក ទាំង ៣ ខាងលេី សម្រាប់បម្រើសេវា ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ផងដែរ ។ ជាមួយនឹងសមិទ្ធផល ទាំងអស់នេះដែរ ឯកឧត្តមអភិបាល ខេត្តកំពង់ចាម ក៏សូមស្នើដល់ម្ចាស់ជំនួយ ដើម្បី បន្តគាំទ្រដល់វិស័យផ្សេងៗ នៅក្នុងខេត្តកំពង់ចាម ជាបន្តទៀត ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner