អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងស្ទើរទាំងស្រុងនៅស្រុកត្រាំកក់

អត្ថបទដោយ៖
ធី ដា

តាកែវ ៖ ករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះ ១ខ្នងធ្វើពីឈើប្រក់ក្បឿងមានទំហំ ០៦x០៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរកសិករ ។

តាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា អគ្គីភ័យនេះកើតឡើងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ និង៣០នាទី បណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុង និងខូចខាតសម្ភារមានដូចជា

  • ប្រាក់ចំនួន ១១,៥០០,០០០ លាន រៀល តុឈើចំនួន ០១
    គ្រែ ឈើចំនួន ០២ និងសំលៀកបំពាក់មួយចំនួនធំ ។

ករណីខាងលើនេះមិនបណ្តាលឱ្យរងរបួសដល់មនុស្ស ឬឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្នុងប្រតិបត្តិការពន្លត់ អគ្គីភ័ខាងលើនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ០២គ្រឿង និងស្រុកត្រាំកក់ចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ដ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner