ឡាវទទួល៥០លានដុល្លារអាម៉េរិកបន្ថែមពីធនាគារពិភពលោក ដើម្បីស្តារហេដ្ឋរចនាសម្ពន្ធឡើងវិញ

ឡាវ៖ គណៈនាយកប្រតិបត្តិរបស់ធនាគារពិភពលោក (World Bank) ថ្មីៗនេះទើបតែបានអនុម័តកញ្ចប់ថវិការបន្ថែម៥០លានដុល្លារអាមេ៉រិក លើគម្រោងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីអាគ្នេហ៍ នៅក្នុងប្រទេសឡាវ និង គម្រោងផ្នែកផ្លូវថ្នល់ឡាវទី២ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៧ ធ្នូ។

ការផ្តល់ហិរញ្ញវត្ថុបន្ថែមទៀតនេះនឹងជួយកាត់បន្ថយកង្វះខាតថវិការសម្រាប់ការស្តាឡើងវិញ ក្រោយពេលទឹកជំនន់វាយប្រហារ កាលពីឆ្នាំ២០១៨ ផ្តល់អាទិភាពលើការវិនិយោគក្នុងការគ្រប់គ្រងហានិភ័យទឹកជំនន់ និងផ្នែផ្លូវថ្នល់។
កញ្ចប់ថវិការពាក់កណ្តាលទៀតនឹងជួយដល់គម្រោងផ្លូវថ្នល់ឡាវទី២ដែលកំពុងដំណើរការ ក្នុងនោះ មានដូចជាការជួសជុលផ្លូវឡើងវិញ និងពង្រឹងភាពធន់របស់ហេដ្ឋារចនាសម្ពន្ធចំពោះបញ្ហាអាកាសធាតុផងដែរ។

តាមការវាយតម្លៃក្រោយទឹកជំនន់នៅប្រទេសឡាវកាលពីឆ្នាំ២០១៨ មានទំហំខូចខាតគិតជាប្រាក់ប្រមាណ៣៧១.៥លានដុល្លារអាមេរិក ស្មើនឹង២.‌១ភាគរយនៃផលិតផលក្នុងស្រុក ឬ GDP ក្នុងឆ្នាំនោះ ហើយក៏ស្មើនឹង១០.២ភាគរយនៃថវិការប្រចាំឆ្នាំរបស់ឡាវដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner