សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា ២០១៨-២០១៩ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់ ដែកពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា និងជាបំណងប្រាថ្នាមួយរបស់និស្សិតមកពីសាកលវិទ្យាល័យរបស់លោក។

សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយ គុណភាពខ្ពស់។
បើតាមលោក តែ ឡូរិន ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ ក៏បានផ្តល់បទពិសោធន៍ ដល់និស្សិតកំពុងសិក្សា តាមរយៈការអញ្ជើញវាគ្មិនពីស្ថាប័នរដ្ឋ និង ឯកជនមកធ្វើបទឧទ្ទេសនាម ដើម្បីផ្សារភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ក្នុងឆ្នាំ២០១៩-២០២០នេះ មាននិស្សិតកំពុងសិក្សាចំនួន ៥,៥១៧នាក់ នារី ២,២៥១នាក់។

សូមបញ្ជាក់ថា សាកលវិទ្យាល័យវេស្ទើន  មានគ្រឹះស្ថានអប់រំមួយផ្សេងទៀត ជាឧបសម្ព័ន្ធរបស់ខ្លួនគឺ សាលាវេស្ទើនអន្តរជាតិ ដែលបាននិងកំពុងបណ្តុះបណ្តាលសិស្ស ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ មានចំនួន ១៦ទីតាំង ក្នុងនោះ ១៤ទីតាំង នៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ ១ទីតាំង និងក្រុងតាខ្មៅ ១ទីតាំង សិក្សាជាភាសាខ្មែរ និងអង់គ្លេស ស្របតាមស្តងដារជាតិ អន្តរជាតិ ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យវេសស្ទើនដែលទទួលបានជោគជ័យលើការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចថាពិតជាមានមោទនភាព ចំពោះការដាក់ចេញនូវនយោបាយអប់រំមួយដ៏ត្រឹមត្រូវ ដែលបានដាក់ឲ្យឯកជនចូលរួមក្នុងកាបណ្តុះបណ្តុះបណ្តាលលើវិស័យអប់រំ ព្រោះថាគ្រិៈស្ថានរដ្ឋមិនអាចដោះស្រាយបានទេ ដូចនេះតាមរយៈការផ្តល់ឱកាសឲ្យឯកជនបានចូលរួមតាំងពីថ្នាក់មត្តេយ្យរហូលដល់ថ្នាក់ឧត្តមសិក្សាគឺជាការត្រឹមត្រូវ។ ជាមួយនេះ សម្តេចតេជោ នៅតែលើកទឹកចិត្តឲ្យបន្តបណ្តុះបណ្តាលជំនាញខ្លីៗដែលជាតម្រូវការ ការងារខ្ពស់នាពេលបច្ចុប្បន្ន។

សម្តេចតេជោក៏បានបញ្ចាក់ផងដែរពីការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីរកងារឲ្យប្រជាពលរដ្ឋយើងនៅក្រៅប្រទេសរួមមានថៃកូរ៉េជប៉ុនហើយខាងមុខនិងឈានទៅមជ្ឈឹមបូពា៌។តែទោះយ៉ាងណាសម្តេចតេជោបានអំពាវនាវដល់និស្សិតត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបទីផ្សារការងារដែលមានកំណើនខ្ពស់នាពេលបច្ចុប្បន្ន។ជាមួយនេះ សម្ដេចតេជោ នៅតែលើកទឹកចិត្តឲ្យនិស្សិតរបស់យើង បន្តរៀនភាសាឲ្យបានច្រើន។ សម្ដេចបានលើកឡើងថា យើងបានបញ្ជូនកងទ័ពរបស់យើងបីប្រភេទទៅកាន់ប្រទេសចំនួន៥ ដែលពួកគេអាចនិយាយភាសាបារាំង ចិន និងអង់គ្លេស។

បន្ថែមលើវឌ្ឍនភាពនេះ ដោយសារខួបលើកទី ២១ឆ្នាំ នៃនយោបាយឈ្នះឈ្នះដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូខាងមុខនេះ សម្ដេចតេជោក៏បានរំឭកផងដែរអំពី ២ធ្នូសម្ដេចបានរំលឹកថា បើគ្មាន២ ធ្នូ១៩៧៨គឺជាថ្ងៃសង្គ្រោះជាតិ ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ ២ ធ្នូគឺជាថ្ងៃជំនួបសីហនុហ៊ុនសែនហើយ ២ធ្នូក៏ជាថ្ងៃដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ដែលក្នុងនោះមានមុំបីដែលមុំទាំងបីនោះគឺការរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមការធ្វើសមាហរណកម្មផ្ទៃក្នុងនិងខាងក្រៅរួមជាមួយនឹងជោគជ័យទាំងឡាយរបស់រាជរដ្ឋាភិបាលដែលបានចូលជាសមាជិកអាស៊ាន យកកៅអីអង្គការ សហប្រជាជាតិមកវិញចូលជាអង្គការWTO ជាដើមហើយនិងមុំមួយទៀតគឺមុំទី៣​ដែលកម្ពុជាបានខិតខំអនុវត្តនូវនយោបាយសេដ្ឋកិច្ចសង្គម រល្សាបានសុខសន្តិភាព ធ្វើឲ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចរហូតមកដល់ពេលនេះ។

សម្ដេចតេជោក៏បានរំឭកអំពីមូលហេតុចំនួន ៤ ដែលកម្ពុជាត្រូវតែចូលជាសមាជិកអាស៊ានក្នុងនោះរួមមានទី១ គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទីពីរស្មារតីសហគមន៍ធ្វើការដោយឈរលើគោលការណ៍កុងសង់ស៊ីសទី៣ ការធ្វើសមារណកម្ម វិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៍ និងទី៤គឺច្រកចេញការទូតរបស់កម្ពុជា ដោយសារថាអាស៊ានមានដៃគូច្រើន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner