ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាធ្វើជាសហប្រធានបិទវគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងភេរវកម្ម និងគោលនយោបាយបច្ចេកវិជ្ជាដល់និស្សិតនគរបាលជំនាន់ទី១
អត្ថបទដោយ៖
ធី ដា
ដីឥដ្ឋ៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និង លោកជំទាវ Dr. Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងភេរវកម្ម និងគោលនយោបាយសន្តិសុខបច្ចេកវិជ្ជា ដល់និស្សិតថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមកិច្ចសហការរៀបចំការបណ្ដុះបណ្ដាលដោយ អគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍនគរបាល(BPR&D) និងបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Shri Neeraj Sinha អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវអភិវឌ្ឍនគរបាល និងលោក Shri B S Jaiswal ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃ BPR&D ព្រមទាំងនិស្សិតថ្នាក់បណ្ឌិតទាំង១៣រូប តាមប្រព័ន្ធអនឡាញ។ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕