សម្តេចតេជោ ៖ យើងមិនត្រូវស្លន់ស្លោ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន ទោះកម្ពុជា រកឃើញអ្នកជំងឺកូវីដប្រភេទថ្មី អូមីក្រុង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់សណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារទៅប្រជាពលរដ្ឋថា ទោះបីកម្ពុជាមានការជំងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង ក៏កុំស្លន់ស្លោ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាបានរកឃើញអូមីក្រុង មួយករណីហើយ តែកុំស្លន់ស្លោ តែការប្រុងប្រយ័ត្នត្រូវតែមាន ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការមិនសប្បាយចិត្ត ចំពោះការប្រកាសអាសន្ន ផ្នែកណាមួយនោះ និងប្រទេសខ្លះអំពីអូមីក្រុង ព្រោះមិនទាន់មានអ្នកស្លាប់ដូចអាល់ហ្វា និងដែលតា បែរជានាំគ្នាភ័យជាមួយអូមីក្រុងនេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner