សម្តេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំង ដែលជាវិធីល្អបំផុតការពារជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋត្រូវបន្តយកវិធានការ ៣ក៉ំ ៣ការពារ និងចាក់វ៉ាក់សាំង ដែលជាវិធីល្អបំផុតការពារជំងឺកូវីដ១៩

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការមិនសប្បាយចិត្ត ចំពោះអ្នកនាំពាក្យផ្នែកណាមួយនោះ របស់អង្កការសុខភាពពិភពលោក និងប្រទេសមួយចំនួន ដែលហាក់ដូចជាភ័យស្លន់ស្លោពេកចំពោះមេរោគកូវីដ អូមីក្រុង ។ សម្តេច បន្តថា អូមីក្រុង មិនទាន់បានសម្លាប់អ្នកណា ដូចដែលតា និងអាល់ហ្វា នោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា គេខាងក្រៅភ័យស្លន់ស្លោ ខណៈដែលយើងទើបបើកប្រទេសឡើងវិញ ដល់អញ្ចឹងទៅយើងក៏ត្រូវបិទជើងហោះហើរចូលពីអាហ្រ្វិក បន្ទាប់មកយើងក៏សម្រេចបើកវិញ។ សម្តេច ថា ខ្ញ៉ំនិយាយនេះគឺមិនចង់ឱ្យយើងភ័យស្លន់ស្លោជ្រុល តែខ្ញ៉ំក៏គ្មានសិទ្ធិទៅទូន្មានអង្គការសុខភាពពិភពលោកដែរ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវបន្តយកវិធានការ ៣ក៉ំ ៣ការពារ និងចាក់វ៉ាក់សាំង ដែលជាវិធីល្អបំផុតការពារជំងឺកូវីដ១៩៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner