សម្តេចតេជោ៖ ខ្ញុំនឹងសរសេរសៀវភៅ «ជីវិតនាយករដ្ឋមន្រ្តី» ក្រោយពេលសម្ដេចបញ្ចប់តួនាទីជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ក្នុងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «ពេលខ្ញ៉ំបញ្ចប់ជានាយករដ្ឋមន្រ្តី ខ្ញ៉ំនឹងសរសេរអំពីជីវិតជានាយករដ្ឋមន្រ្តី តើមានរស់ជាតិយ៉ាងម៉េច! »។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញ៉ំចង់សរសេរសៀវភៅពីជីវិតពិតរបស់ខ្ញ៉ំក្នុងរស់ជាតិជីវិតជាកូនទាហាន ជីវិតតស៊ូ ជីវិតជារដ្ឋមន្រ្តីការបរទេស ជីវិតជាអ្នកចចារផងវ៉ៃផង ជីវិតជានាយករដ្ឋមន្រ្តី ជីវិតជានាយករដ្ឋមន្រ្តីក្នុងសម័យគ្រោះទឹកជំនន់ គ្រោះដោយសារកូវីដ១៩ ជាដើម ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលខ្ញ៉ំចង់សរសេរនេះគឺសរសេរខ្លួនឯងតែម្តង ទើបដឹងច្បាស់ពីជីវិតពិត ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner