សម្តេចតេជោ អំពាវនាវដល់ម្ចាស់យានយន្តដែលជ្រកក្រោមស្លាកលេខ (ខ.ម) (ន.ប) ឬ (រដ្ឋ) សូមរួសរាន់មកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០ភាគរយ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់ម្ចាស់យានយន្តដែលជ្រកក្រោមស្លាកលេខ (ខ.ម) (ន.ប) ឬ (រដ្ឋ) សូមរួសរាន់មកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០ភាគរយ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ថ្ងៃនេះ ខ្ញុំមានបញ្ហាមួយ ដែលថ្ងៃនេះជាថ្ងៃទី១៥ហើយ នៅសល់តែ ១៥ថ្ងៃទៀតទេ, សូមអំពាវនាវចំពោះម្ចាស់រថយន្ដដែលមិនទាន់បានបង់ពន្ធ សូមអញ្ជើញមកបងពន្ធឱ្យបានរួសរាន់ ដើម្បីឲ្យទទួលបាននូវភាពអនុគ្រោះ ១០%។

សម្ដេចតេជោ បានបញ្ជាក់ថា មិនឲ្យមានព្រឹត្តិការណ៍ច្រំដែលកើតឡើងតទៅទៀតទេ លើបញ្ហារថយន្តមិនបង់ពន្ធជ្រកក្រោមស្លាកលេខនេះ ស្លាកលេខនោះ ហើយក៏មិនអោយមានវត្តមានបើកលើផ្លូវទៀតទេ នូវរថយន្តចង្កូតស្ដាំ, ត្រូវកែវាឲ្យទៅឆ្វេង ។ ចឹងទេអ្នកដែលមិនទាន់បានបង់ពន្ធ រួសរាន់មកបងពន្ធ, ក្រោយថ្ងៃទី៣១ ខែធ្នូ បង់ពន្ធពេញ, អត់បានអនុគ្រោះ ១០ភាគរយទេ ព្រោះរឿងនេះគឺរឿងរត់ពន្ធ យកឡានមកជិះអត់ពន្ធ, ត្រូវចូលមកបង់ពន្ធ ទទួលបានការអនុគ្រោះ 10% ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner